មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពី ឧកញ៉ា ស្រី ចាន់ថន បង្ហោះសារពាក់ព័ន្ធនឹងតារារ៉េប វណ្ណដា
ជាការពិតណាស់ តារាចម្រៀងរ៉េប វណ្ណដា កន្លងមក មិនត្រឹមតែក្លាយជាអ្នកសិល្បៈមួយរូប ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យនោះទេ ពោលគឺតារាចម្រៀងរ៉េបរូបនេះ បានឆក់យកបេះដូងមហាជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈផងដែរ។
ជាក់ស្តែង សូម្បីតែឧកញ៉ា ស្រី ចាន់ថន ក៏ធ្លាប់បានបង្ហាញការគោរពស្រឡាញ់ដល់ វណ្ណដា និង លើកសរសើរដល់តារាចម្រៀងរ៉េប ដែលជាអ្នកសិល្បៈជំនាន់ក្រោយមួយរូបរមែងនាំយកនូវវប្បធម៌ អរិយធម៌កម្ពុជា ទៅបង្ហាញពិភពលោកថែមទៀតផង។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងតារាចម្រៀងរ៉េប វណ្ណដា ដោយភ្ជាប់នឹងសារថា៖ «នឹករឭកលោកប្អូនពីចម្ងាយ។ មានអ្វីប្លែកនៅពេលថ្ងៃខាងមុខនេះ មានអ្វីប្លែកនៅពេលថ្ងៃខាងមុខនេះ»។ ក្រោយបង្ហោះសារបែបនេះ មហាជនជាច្រើនចាប់អារម្មណ៍ថា អាចនឹងមានដំណឹងល្អណាមួយពាក់ព័ន្ធនឹងការសហការណាមួយរវាង ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ជាមួយតារារ៉េប វណ្ណដា ឆាប់ៗនេះក៏អាចថាបាន៕