Da Vikah ក្លាយជា Miss Fabulous Cambodia 2023 ជំនួសតំណែង កក្កដា សុភ័ណ្ឌ
កាលពីយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកនិយមតាមដានវិស័យបវរកញ្ញាកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយផេកផ្លូវការ Miss Fabulous Cambodia បានចេញសេចក្តីប្រកាសទាំងយប់ ដកតំណែង Miss Fabulous Cambodia 2023 ពី កក្កដា សុភ័ណ្ឌ ក្រោយគ្រងមកុដបាន ១៣ ថ្ងៃ ព្រោះមិនគោរពតាមគោលការណ៍ក្រុមហ៊ុន។
បន្ទាប់ពីប្រកាសដកតំណែង កក្កដា សុភ័ណ្ឌ បាន ២ ថ្ងៃ ស្រាប់តែនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុនបានប្រគល់តំណែងឱ្យ កញ្ញា Da Vikah ដែលជាអតីតលំដាប់រងទី ៣ នៃកម្មវិធី Miss Queen Cambodia 2023 ដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិវិញ។
ទន្ទឹមនឹងទទួលបានតំណែងនេះ គេឃើញថាមានមហាជនជាច្រើនចូលទៅបញ្ចេញមតិអបអរដល់នាង និង ជូនពរឱ្យបវរកញ្ញាភេទទី ៣ រូបនេះទទួលបានជោគជ័យក្នុងការប្រកួត នាំជ័យជម្នះជូនប្រទេសកម្ពុជា៕