ក្ដៅគគុក! បែកធ្លាយវីដេអូ អតីតសមាជិកក្រុម Fahrenheit បំពានក្មេងប្រុសអាយុ ១៧ ឆ្នាំ
ថ្មីៗនេះ បណ្ដាញសង្គម Weibo កំពុងផ្ទុះការវែកញែកយ៉ាងក្ដៅគគុក ជុំវិញរឿងរ៉ាវបែកធ្លាយរវាងតារាចម្រៀង និង សម្ដែងតៃវ៉ាន់ Aaron Yan និង ក្មេងប្រុសវ័យ ១៧ ឆ្នាំម្នាក់។
ប្រិយមិត្តមួយចំនួនដែលធ្លាប់បានស្គាល់ក្រុមចម្រៀង Fahrenheit ប្រាកដជាស្គាល់តារាប្រុស Aaron Yan ហើយ។ Aaron ជាតារាប្រុសម្នាក់ ដែលប្រកាសបើកចំហថា លោកគឺជាមនុស្សស្រឡាញ់ភេទដូចគ្នា តែយ៉ាងណាមិញថ្មីៗនេះ លោកស្រាប់តែត្រូវបានបុរសម្នាក់ទម្លាយចោទប្រកាន់ថា លោកបានបំពានគេទាំងនៅមិនទាន់គ្រប់វ័យ។
តាមការបង្ហោះរៀបរាប់ពីបុរសរូបនោះ បានទម្លាយថា បានជួបជាមួយ Aaron ដំបូង ពេលគេអាយុ ១៦ ឆ្នាំ ហើយពួកគេបានចាប់ផ្ដើមទាក់ទងគ្នា ពេលគេមានអាយុ ១៧ ឆ្នាំ។ អំឡុងពេលទាក់ទងគ្នានោះ Aaron បានលួចថតសកម្មភាពលើគ្រែរបស់ពួកគេ ហើយប៉ុន្មានឆ្នាំក្រោយមក វីដេអូនោះក៏បានបែកធ្លាយ ក្រោយពួកគេចែកផ្លូវគ្នា។
ក្រោយបែកធ្លាយវីដេអូ បុរសរូបនោះ ក៏បានប្រាប់ Aaron ឱ្យដោះស្រាយលើបញ្ហានេះដែរ ប៉ុន្តែ Aaron បែរជាឱ្យលុយលោកបិទមាត់ទៅវិញ។ យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយរឿងរ៉ាវមួយនេះបែកធ្លាយ តារាប្រុស Aaron ក៏បានចេញមកបង្ហោះសារវែងអន្លាយមួយ ដោយទទួលស្គាល់ថា លោកពិតជាបានទាក់ទងប្រុសក្មេងពិតមែន ហើយក៏បានធ្វើការសុំទោសរាល់ទង្វើដែលបានធ្វើ និង ថែមទាំងនិយាយទទួលខុសត្រូវចំពោះវីដេអូដែលបានបែកធ្លាយផងដែរ៕
ប្រភព៖ A Koala’s Playground