(វីដេអូ) អ្នកគាំទ្រសើចរឹងពោះ! Bosco Wong លេងកម្មវិធី AI ប្រែកាយជាស្រីតែងខ្លួនឡើង Cute
តារាសម្ដែងប្រុសហុងកុងរូបសង្ហាប្រចាំ TVB លោក Bosco Wong ថ្មីៗនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រមានការស្រឡាំងកាំងយ៉ាងខ្លាំង ដោយសារតែបានឃើញនូវការបង្ហោះវីដេអូរបស់លោក ក្នុងសភាពជាមនុស្សស្រីតែងខ្លួនយ៉ាងគួរឱ្យស្រឡាញ់ ដើររាយមន្តស្នេហ៍តាមដងផ្លូវ។
បើទោះបីជាអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងក្នុងបណ្តាញសង្គមនេះ បានដឹងហើយថា តាមពិតទៅ លោក Bosco បានប្រើកម្មវិធី AI ដើម្បីផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សស្រីក៏ដោយ ប៉ុន្តែក៏មានអ្នកភាគច្រើននៅតែមិនអស់ចិត្ត ដោយមិននឹកស្មានថា តារាប្រុសរូបនេះ បានបង្ហាញអ្វីដែលធ្វើឱ្យអ្នករាល់គ្នាប្លែកអារម្មណ៍យ៉ាងនេះសោះ៕
ទស្សនាវីដេអូខាងក្រោមនេះ៖