ឃើញត្រឹមក្រចកដៃសោះ អ្នកគាំទ្រនាំគ្នាលើកឡើងពីកូនប្រុស Song Joong Ki បែបនេះព្រាត
ថ្ងៃដែលមហាជនអ្នកគាំទ្ររបស់តារាសម្ដែងកូរ៉េ Song Joong Ki ជាច្រើនបានទន្ទឹងរង់ចាំយ៉ាងអន្ទះសា ក៏បានមកដល់ ដោយកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ តារាប្រុសរូបនេះ បានបង្ហោះរូបភាពប្រអប់ដៃកូនប្រុសរបស់ខ្លួន ចូលទៅក្នុងបណ្ដាញសង្គម Fancafe របស់លោក ថា ភរិយាលោក នាង Katy សម្រាលបានកូនប្រុសមួយរូប ដែលមានសុខភាពល្អ ព្រមទាំងមានសុវត្ថិភាពទាំងម្ដាយ និង កូន។
ជាក់ស្ដែង បន្ទាប់ពីរូបថតដំបូងរបស់កូនប្រុស Song Joong Ki បានចែកចាយពាសពេញអ៊ីនធឺណែតហើយ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ និង ចូលទៅចែករំលែកបន្ត ព្រមទាំងបញ្ចេញមតិព្រាត។
ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យមហាជនបានចាប់អារម្មណ៍ជាងគេ គឺក្រចកដៃរបស់កូនប្រុសរបស់ Song Joong Ki ដោយមានមតិជាច្រើនបានលើកឡើងថា ៖ «គ្រាន់តែមើលក្រចកដៃ កូនប្រុសរបស់ Song Joong Ki ក៏ដឹងថាសង្ហាខ្លាំងកាត់តាមប៉ាប៉ាដែរ ព្រោះជាកូនកាត់កូរ៉េ និង ប៉ែកខាងអឺរ៉ុប»៕