អ្នកគាំទ្រភ្ញាក់ផ្អើល! លើកដំបូង ករុណា ពេជ្រ ទម្លាយរឿងជំពាក់បំណុលគេ
កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ តារាចម្រៀង ករុណា ពេជ្រ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង ព្រួយបារម្ភដល់លោកយ៉ាងខ្លាំង ក្រោយពីលោកបានបង្ហោះសារមួយទាំងយប់វេលាម៉ោង ៣ ភ្លឺ ថាជំពាក់បំណុលគេ។
ការបង្ហោះសារនោះ ធ្វើឱ្យមហាជនហាក់នឹកស្មានមិនដល់នោះទេ ក៏ព្រោះតែកន្លងមកលោក ករុណា ពេជ្រ មិនធ្លាប់បានបង្ហើបពីបញ្ហាបែបនេះឡើយ។ ជាងនេះទៅទៀត កន្លងមកលោក ករុណា ពេជ្រ ក៏ជាបុគ្គលជោគជ័យមួយរូប ដែលអាចចាត់ទុកថាមានជីវភាពរស់នៅយ៉ាងស៊ីវីល័យទៀតផង។
យ៉ាងណា បើតាមអត្ថន័យនៃសារដែល លោក ករុណា ពេជ្រ បានលើកឡើងថា ជាការជំពាក់បំណុលគេលើកទី ១ ហើយលោកក៏បានសងគេរួចរាល់ហើយដែរ។ លោក ករុណា ពេជ្រ រៀបរាប់ថា៖ «ចាប់ពី យប់នេះ ខ្ញុំអស់ចិត្តហើយ! លើកទីមួយដែលខ្ញុំជំពាក់គេ ខ្ញុំនឹងសងគេវិញ ជាលុយសុទ្ធ»៕