ក្រោយស្ងាត់បាត់មុខពីសិល្បៈអស់ ៣ ឆ្នាំ ឥលូវ Peak មកវិញហើយ ថែមទម្លាយមូលហេតុបែបនេះ
អស់រយៈពេល ៣ ឆ្នាំហើយ ដែលតារាសម្ដែងប្រុស Kongthap Peak បានចាកឆ្ងាយពីសិល្បៈ ក្រោយពីសម្ដែងរឿងរួមគ្នាជាមួយនឹងតារាសម្ដែងស្រី Bella លើកចុងក្រោយនៅឆ្នាំ ២០២១។ បន្ទាប់ពីចាប់ដៃគូជាមួយនឹងស្រីស្រស់ Bella បានម្តងមក អ្នកកំលោះ Peak ក៏បាត់មុខឈឹង ពុំដែលសម្ដែងរឿងថ្មីទៀតឡើយ ដែលនាំឱ្យមហាជនកើតក្តីងឿងឆ្ងល់ជាខ្លាំង។
ជុំវិញចម្ងល់នេះ ប្រុសសង្ហា Peak បានចេញមកទម្លាយកាលពីពេលកន្លងទៅថា ៖ «មូលហេតុដែលបាត់មុខលោកអស់រយៈពេល ៣ ឆ្នាំ នោះ ក៏ព្រោះតែលោកត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលយូរ ហើយត្រូវថែសុខភាពឱ្យបានល្អ មិនមែនបាត់មុខទៅណាទេ គឺរវល់ថែទាំសុខភាពប៉ុណ្ណោះ»។
លើសពីនោះ អ្នកកំលោះ Peak ក៏បានទម្លាយបន្ថែមជុំវិញរឿងមហាជនល្បីថាប៉ារបស់លោកហាមមិនឱ្យមានសង្សារទៀតថា ៖ «តាមពិតទៅប៉ារបស់លោក មិនបានហាមឱ្យយកសង្សារទេ គ្រាន់តែបារម្ភប៉ុណ្ណោះ។ ខណៈនេះ ប៉ារបស់លោកពុំបានថាអ្វីឡើយ ផ្តល់សិទ្ធិឱ្យលោកជាអ្នកសម្រេចធ្វើអ្វីធ្វើចុះឱ្យតែសប្បាយចិត្ត ហើយលោកក៏មិនបានបិទបេះដូងដែរ តែគ្រាន់ពេលនេះសុំផ្តោតលើការងារជាសំខាន់សិន»៕