ភ្ញាក់ផ្អើល! ស្ងាត់ៗ សួស វីហ្សា និង ស្វាមី ទទួលបានមេដាយគ្រឿងឥស្សរិយយសម្នាក់ ១ គ្រឿង
កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកគាំទ្រតារាចម្រៀង សួស វីហ្សា និង ស្វាមី ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាង បានបង្ហោះរូបភាព និង អមសារបញ្ជាក់ពីការទទួលបានមេដាយគ្រឿងឥស្សរិយយសពីថ្នាក់ដឹកនាំ។
តាមរយៈសារបង្ហោះ តារាចម្រៀង សួស វីហ្សា រៀបរាប់ថា៖ «នាងខ្ញុំសូមគោរពអរគុណដល់ ឯកឧត្តមប្រធានបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពុកអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចម៉ែកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបំពាក់នូវមេដាយ ( គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនស្វាមីនាងខ្ញុំ) និង ( គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្តិមុនីវង្ស កុសៈមៈនារីរ័ត្ន ជូនដល់នាងខ្ញុំផងដែរ) រឹតតែសូមអរគុណជាពិសេស សូមអរគុណលោកប្តី ដែលតែងតែលើកមុខមាត់ និង ជួយជ្រោមជ្រែងដល់ប្រពន្ធគ្រប់ពេល គ្រប់ភារកិច្ចការងារទាំងអស់មិនថារឿងតូចធំទេ។ ប្រារព្វធ្វើឡើងស្ថិតក្នុង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ (ថ្ងៃពុធ ទី ១៤ ខែមិថុនា ឆ្នាំ ២០២៣)»។
ក្រោយពីទទួលបានដំណឹងខាងលើនេះហើយ មហាជនអ្នកគាំទ្រក៏បានចូលទៅបញ្ចេញមតិអបអរសាទរដល់គូស្វាមីភរិយា អ្នកសិល្បៈមួយគូនេះជាច្រើនផងដែរ៕