ក្រោយផ្ទុះល្បីចែកផ្លូវគ្នានឹងសង្សារស្ងាត់ៗ ឥលូវ Kang Korn ចេញមុខបកស្រាយហើយ
កាលពីពេលថ្មីៗនេះ តារាចម្រៀង និង សម្ដែងប្រុស Kang Korn និង ស្រីស្រស់ Smile Parada ត្រូវបានអ្នកគាំទ្រជាច្រើនដាក់ការសង្ស័យថា គូស្នេហ៍មួយគូនេះចែកផ្លូវគ្នាស្ងាត់ៗ បន្ទាប់ពីពុំសូវបង្ហាញរូបភាពគូនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម។
បន្ទាប់ពីផ្ទុះព័ត៌មានថាចែកផ្លូវគ្នានេះ មហាជនជាច្រើនតែងតែទន្ទឹងរង់ចាំឱ្យតារាស្រីប្រុសគូនេះចេញមកបកស្រាយ ដើម្បីស្រាយមន្ទិលឱ្យជ្រះស្រឡះ។ យ៉ាងណាមិញ ងាកទៅមើលតារាប្រុស Kang Korn វិញ ខណៈដែលមហាជនចង់ដឹងដូចនោះ លោកក៏បានចេញមកបកស្រាយដោយឥតលាក់លៀម។
តាមការទម្លាយរបស់កំលោះ Kang Korn បានឱ្យដឹងថា ៖ «លោក និង សង្សារនៅស្រឡាញ់គ្នាដូចដើម មូលហេតុដែលពុំបានបង្ហោះរូបគូក៏ព្រោះលោកចូលចិត្ត Post ក្នុង Story ច្រើនជាង សម្រាប់អ្នកដែលតាមដានគឺច្បាស់ជាដឹងហើយថាស្នេហាលោកគឺមិនមានបញ្ហានោះទេ»៕