តារាស្រីខ្មែរច្រើនរូប នាំគ្នាលេងកម្មវិធី AI Profile ដូចនារីកូរ៉េ កំពុងផ្ទុះចាប់អារម្មណ៍ខ្លាំងលើហ្វេសប៊ុក
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបង្ហោះរូបភាពដែលបានលេងកម្មវីធី AI Profile កែសម្រស់ឱ្យដូចទៅនឹងនារីកូរ៉េលើហ្វេសប៊ុករៀងៗខ្លួនសុទ្ធសឹងតែស្រស់ស្អាតអស់ទាស់។
ក្នុងនោះដែរ គេឃើញតារាស្រីខ្មែរជាច្រើនរូប ក៏បានលេងកម្មវិធី AI Profile ដូចកូរ៉េ បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករៀងៗខ្លួនដែរ ដោយកំពុងទទួលបានការចាប់អារម្មណ៍សរសើរជាមួយរូបសម្រស់បែបនារីកូរ៉េពីអ្នកគាំទ្រផងដែរ។ តារាស្រីទាំងនោះរួមមាន៖
១. កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
២. កញ្ញា រ៉េត ស៊ូហ្សាណា
៣. អ្នកនាង ផន សុផារី
៤. អ្នកនាង សិទ្ធី នីកា
៥. កញ្ញា ស៊ូឈីន
៦. កញ្ញា MPJ
៧. កញ្ញា ហង្ស ចាសស្មីន