សុខៗ ពេជ្រ សោភា បង្ហោះសារក្តៅដូចទឹកពុះនិយាយពីអត្តចរិតមនុស្សខ្មើត អ្នកគាំទ្រចូលខមមិនព្រាត
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់កំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ចូលបញ្ចេញមតិរៀងៗខ្លួន ខណៈសុខៗបានឃើញអ្នកនាងបង្ហោះសារមួយឃ្លានិយាយពីអត្តចរិតមនុស្សខ្មើត ឈ្លើយ ហាក់សម្ដៅទៅកាន់នរណាម្នាក់។
យ៉ាងណាមិញ ក្នុងការបង្ហោះនេះ អ្នកនាង ពេជ្រ សោភា ក៏មិនបាននិយាយបញ្ជាក់ថាសម្ដៅទៅលើនរណាម្នាក់ឡើយ ដោយគ្រាន់តែសរសេរថា ៖ «ខ្មើតសាហាវណាស់ និយាយមែនចរិតចេញមកគ្មានអ្នកស្មើ សូចរិតឈ្លើយ»។
ក្រោយឃើញហ្វេសប៊ុកផេករបស់តារាចម្រៀងស្រីដ៏ល្បីរូបនេះ បង្ហោះសារនេះឡើងភ្លាម មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុកកំពុងតែចែករំលែក និង ចូលបញ្ចេញមតិវែកញែកជុំវិញរឿងនេះរៀងៗខ្លួនផងដែរ៕