(វីដេអូ) ផ្ទុះការចាប់អារម្មណ៍! ស្រីស្អាតមួយរូបយកបទ «បងស្រអែមស្រស់» របស់ ខាត់ សុឃីម ច្នៃចេញទៅជាបទរ៉េប ឡូយអស់ស្ទះ
ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រីស្អាតជាអ្នកចម្រៀងរ៉េបមួយរូប បានធ្វើឱ្យមហាជនក្នុងបណ្ដាញសង្គមទាំងក្នុងហ្វេសប៊ុក និង TikTok កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីចម្រៀងរ៉េបយ៉ាងទាក់ទាញ ដោយក្នុងនោះមានឃ្លាច្រៀងមួយចំនួនបានដក់ស្រង់ចេញពីបទចម្រៀងរបស់អ្នកនាង ខាត់ សុឃីម មានចំណងជើងថា «បងស្រអែមស្រស់»។
បទចម្រៀងរ៉េបដែលកំពុងទទួលបានការចាប់អារម្មណ៍មួយនោះ មានចំណងជើងថា «ស្រអែមស្រស់» បានចេញកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ដែលបកស្រាយដោយស្រីស្អាតវ័យ ២៣ ឆ្នាំមួយរូប មានឈ្មោះថា Maifern Bahh ជាអ្នករ៉េបស្រីក្នុងប្រទេសកម្ពុជាដ៏ថ្មីសន្លាង។ បទចម្រៀងមួយនេះមានការចូលរួមផលិតដោយលោក តាំង គ័ងតុង, លោក Vito និង លោក Sak TBH ជាដើម។
ជាក់ស្ដែង បន្ទាប់ពីបទចម្រៀងមួយនេះបានចេញជាផ្លូវការហើយ កញ្ញា Maifern ទទួលបានការសរសើរ និង ការគាំទ្រជាខ្លាំងពីសំណាក់មហាជននិយមស្ដាប់បទចម្រៀងបែប Hip Hop ឬ រ៉េបជាខ្លាំង ព្រមទាំងជឿជាក់ថានៅថ្ងៃមុខនាងក៏អាចនឹងក្លាយជាតារារ៉េបស្រីពេញនិយមមួយរូបក្នុងប្រទេសកម្ពុជាផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ រីករាយស្ដាប់បទចម្រៀង «ស្រអែមស្រស់» ខាងក្រោម៖