ខ្ជិលលាក់អារម្មណ៍ទៀត Boy Pakorn ទម្លាយរឿងអនាគតភ្លែត ក្រោយឃើញ Nadech សុំមិត្តស្រីរៀបការ
ជាង ១ ឆ្នាំហើយ ដែលអ្នកកំលោះសង្ហា Boy Pakorn និង គូស្នេហ៍រូបស្រស់ faye បានផ្សារភ្ជាប់ទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួត និង បើកចំហចំពោះមុខមហាជន ក៏ដូចជាគ្រួសារទាំងសងខាងនោះ។
ថ្មីៗនេះ មហាជនក៏ទើបតែបានឃើញរូបភាព Nadech សុំមិត្តស្រីរៀបការ រហូតម្នាក់ៗនៅមិនសុខចង់ឃើញគូស្នេហ៍បន្ទាប់ជា Boy Pakorn និង faye។ ទោះយ៉ាងណា ខណៈមហាជនបានបោះសម្តីចង់ឃើញគូស្នេហ៍បន្ទាប់ជាគូស្នេហ៍របស់ខ្លួន ស្រាប់តែតារាប្រុស Boy Pakorn ចេញមុខទម្លាយអារម្មណ៍ថា ចំពោះរឿងសាងគ្រួសារលោកត្រៀមខ្លួនយូរណាស់មកហើយ តែលោកមិនបង្ខំដៃគូឡើយ ចង់ធ្វើអ្វីទៅតាមដំណាក់កាល និង គោរពសិទ្ធិរបស់គូស្នេហ៍។
លើសពីនេះទៅទៀត Boy Pakorn ក៏បានបន្ថែមទៀតថា បន្ទាប់ពីបានឃើញ Nadech សុំមិត្តស្រីរៀបការ មិនបានធ្វើឱ្យលោកជ្រួលច្របល់អ្វីនោះទេ តែលោករំភើបជំនួសគូស្នេហ៍មួយគូនេះ ព្រោះពួកគេបានស៊ូមកជាមួយគ្នាយូរណាស់មកហើយ និង ល្មមដល់ពេលដែលអ្នកទាំងពីរសាងគ្រួសារជាមួយគ្នាដែរ៕