(វីដេអូ) ដឹងតែអស្ចារ្យ! ជី ដេវីត បង្ហាញសកម្មភាពហាត់សមត្រៀមសម្ដែងបទ «មហានគរ» ថ្ងៃទី ១៥ ដឹកនាំដោយផ្ទាល់ពីព្រឹទ្ធាចារ្យ ព្រឿង ឈៀង
ជាថ្ងៃដែលមហាជនខ្មែរអ្នកស្រឡាញ់វិស័យបាល់ទាត់កំពុងតែទន្ទឹងរង់ចាំ ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងក្រុមជម្រើសជាតិបង់ក្លាដែស នឹងប៉ះគ្នាលើសមរភូមិវាលស្មៅខៀវខ្ចីជាថ្មីម្ដងទៀត នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ នាវេលាម៉ោង ១៩:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងថ្ងៃប្រកួតបាល់ទាត់ជម្រើសជាតិនេះដែរ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រជាច្រើនកាន់តែរំភើបចិត្តជាងនេះ គឺក្នុងថ្ងៃនោះផ្ទាល់ក៏មានផ្ទាំងទស្សនីយភាពបទចម្រៀង «មហានគរ» របស់កំពូលតារាចម្រៀង ជី ដេវីត នឹងត្រៀមបង្ហាញការសម្ដែងពិសេសសម្រាប់បទមួយនេះ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទះសា។
គួរឱ្យដឹងផងដែរថា ការសម្ដែងបទចម្រៀង «មហានគរ» នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ គឺជាការសម្ដែងជាលើកដំបូងចាប់តាំងពីបទមួយនេះបានចេញជាផ្លូវការមក ដែលធ្វើឱ្យការសម្ដែងមួយនេះកាន់តែពិសេសថែមមួយកម្រិតទៅទៀត។
មកដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ នេះ កាន់តែកៀកថ្ងៃសម្ដែងបទចម្រៀង ក៏បានឃើញហ្វេសប៊ុកផេករបស់លោក ជី ដេវីត បានបង្ហាញសកម្មភាពនៃការហាត់សមចូលរួមពីក្រុមសម្ដែងជាច្រើនរូប ដែលដឹកនាំដោយផ្ទាល់ពីព្រឹទ្ធាចារ្យផ្នែកសិល្បៈបុរាណ លោកគ្រូ ព្រឿង ឈៀង។ ក្នុងនោះ លោកគ្រូ បានរៀបចំដឹកនាំក្រុមត្រៀមសម្ដែងយ៉ាងយកចិត្តទុកដាក់ ដោយមានការសម្ដែងជាសិល្បៈ វប្បធម៌ជាច្រើនទម្រង់ ដើម្បីបង្កើតទស្សនីយភាពដ៏អស្ចារ្យក្នុងកម្មវិធីខាងមុខនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖