(វីដេអូ) អ្នកគាំទ្រអៀនឡើងខ្វេរ! Baifern និង Nine ស្វីតខ្លាំង មិនលើកលែងសូម្បីតែពេលហាត់ប្រាណ
ពីមួយថ្ងៃទៅមួយថ្ងៃ Baifern និង Nine Naphat ហាក់មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះចាប់តាំងពីថ្ងៃប្រកាសថា ពួកគេបានឆ្លងខ្សែបន្ទាត់មិត្តក្លាយជាសង្សារមក គូស្នេហ៍មួយគូនេះផ្អែមល្ហែមស្ទើរតែមិនលស់មួយថ្ងៃណាឡើយ ធ្វើឱ្យអ្នកគាំទ្រឃើញហើយចង់លើសជាតិស្ករ។
ខណៈចំណងស្នេហ៍កាន់តែផ្អែមល្ហែម មហាជនក៏ចង់ឱ្យគូស្នេហ៍មួយគូនេះរក្សាមិត្តភាពស្នេហ៍ឱ្យនៅអមតៈដូចគូស្នេហ៍ដទៃដែរ ដោយសង្ឃឹមថា ថ្ងៃណាមួយអ្នកទាំងពីរនឹងកាន់ដៃគ្នាចូលរោងការយ៉ាងពេញមុខពេញមាត់។
លើសពីនេះទៅទៀត បើងាកទៅមើលសកម្មភាពគូស្នេហ៍មួយគូនេះវិញ ជឿជាក់ថា មហាជនឃើញហើយអាចនឹងលើសជាតិស្ករពុំខាន។ ជាក់ស្តែង វីដេអូហាត់ប្រាណដែល Nine បានបង្ហោះនោះ មើលទៅផ្អែមល្ហែមខ្លាំង ដែលមានទាំងសកម្មភាពបង្រៀនគ្នា លេងសើចជាមួយគ្នា ដែលទង្វើសាមញ្ញទាំងនេះ អ្នកគាំទ្រឃើញហើយអៀនឡើងមុខក្រហមអស់ហើយ៕ សូមចុចចូលខាងក្រោមដើម្បីទស្សនាវីដេអូ៖