ក្តៅៗ នារីម្នាក់ដែលគេសង្ស័យថាបង្កាត់ភ្លើងស្នេហ៍ជាមួយ Tong Tong ចេញមុខទម្លាយការពិតហើយ
បន្ទាប់ពីបាត់វត្តមានលើបណ្ដាញសង្គមអស់រយៈពេលជាង ២ ខែ ក្រោយបែកគ្នាជាមួយអតីតសង្សាររូបស្រស់ Best មក ថ្មីៗនេះតារាសម្ដែងប្រុស Tong Tong ត្រូវបានអ្នកគាំទ្រឃើញបែកធ្លាយរូបភាពស្និទ្ធស្នាលជាមួយនឹងនារីម្នាក់ខណៈដែលអង្គុយហូបអាហារពេលល្ងាចយ៉ាងផ្អែមល្ហែម។
ទន្ទឹមនឹងការបែកធ្លាយរូបភាពនោះ បានធ្វើឱ្យមហាជនផ្ទុះការសង្ស័យថា អ្នកកំលោះ Tong Tong កំពុងតែបង្កាត់ភ្លើងស្នេហ៍ថ្មីក្រោយចែកផ្លូវគ្នាជាមួយនឹង Best។ ដោយឡែក ងាកទៅមើលស្រីស្រស់ក្នុងរូបភាពវិញ បន្ទាប់ពីព័ត៌មានល្បីថាបង្កាត់ភ្លើងស្នេហ៍ជាមួយ Tong Tong ផ្ទុះឡើងក៏ប្រញាប់ចេញមកបកស្រាយដើម្បីបញ្ចប់ការសង្ស័យ និង មន្ទិលផ្សេងៗ។
តាមរយៈការបកស្រាយរបស់នារីក្នុងរូបភាពនោះបានទម្លាយថា ៖ «កាន់តែទៅវែងឆ្ងាយហើយ នាង និង តារាប្រុស Tong Tong គឺធ្លាប់ធ្វើការជាមួយគ្នាពីមុន ហើយរូបភាពដែលបានឃើញនោះគឺនាងទៅនិយាយការងារនឹង Tong Tong ប៉ុណ្ណោះ។ សម្រាប់នាង និង Tong Tong គឺស្និទ្ធស្នាលមកយូរហើយ ណាមួយនាងក៏ស្រឡាញ់ចូលចិត្ត Tong Tong ដូចជាប្អូនម្នាក់ដែរ ព្រោះតារាប្រុសរូបនេះមានវិន័យការងារល្អ មានទំនួលខុសត្រូវលើការងារផ្សេងៗ។ អ្វីដែលសំខាន់គឺរូបនាងមានស្វាមីហើយ អ្នកដែលថតរូបភាពនាងជាមួយនឹង Tong Tong គឺជាស្វាមីនាងផ្ទាល់ ដូចនេះទំនាក់ទំនងនាងមិនមានអ្វីលើសពីមិត្តភាពឡើយ»៕