ភ្ញាក់ផ្អើល! រ័ត្ន រចនា ល្បីបទ «មេម៉ាយសប្បាយចិត្ត» សម្រករាងនៅសល់ ៥០ គីឡូ ជះរាងស្អាតខ្លាំង
បើនិយាយដល់ឈ្មោះតារាចម្រៀង រ័ត្ន រចនា ប្រិយមិត្តភាគច្រើនប្រាកដជានឹកឃើញមុនគេដល់បទចម្រៀង «មេម៉ាយសប្បាយចិត្ត» ដែលជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន មិនខាន ដោយកាលពីប្រមាណជា ៤ ឆ្នាំមុន រ័ត្ន រចនា បានលើកយកបទចម្រៀងមួយបទនេះ មកបកស្រាយឡើងវិញ ធ្វើឱ្យនាងផ្ទុះប្រជាប្រិយភាព មានមហាជនស្គាល់ និង ចាក់ស្ដាប់បទនេះស្ទើរពេញប្រទេស។
ក្រោយសាងឈ្មោះល្បីល្បាញលើវិថីសិល្បៈប៉ុន្មានឆ្នាំមកនេះ រ័ត្ន រចនា ក៏ចាប់ផ្ដើមកែប្រែរូបរាងខ្លួនឯងបន្តិចម្ដងៗ ដែលពេលនេះ នាងហាក់ដូចជាមនុស្សស្រីម្នាក់ផ្សេងទៀត ជាមួយនឹងរូបរាងដងខ្លួនតូចច្រឡឹង សាច់ឈាមភ្លឺសថ្លា បន្ទាបពីសម្រកគីឡូដោយជោគជ័យរហូតដល់ទៅ ២៦ គីឡូ។
បន្ទាប់ពីទទួលបានរូបរាងថ្មី និង រូបសម្រស់ដែលខ្លួនពេញចិត្ត រ័ត្ន រចនា កាន់តែជឿជាក់លើខ្លួនឯង ហើយថ្មីៗនេះ រ័ត្ន រចនា ក៏បានបង្ហាញរូបរាងដងខ្លួនតូចមួយក្ដាប់របស់ខ្លួនបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងនិយាយយ៉ាងជឿជាក់ថា ៖ «លើលោកនេះគ្មានអ្វីដែលយើងមិនអាចធ្វើបាន ៧៦Kg-៥០Kg»៕