ផ្អើលអ្នកគាំទ្រ ពេលឃើញមុនមាត់ធម្មជាតិ Winter ក្រុម aespa អត់ Make Up
ពិតណាស់ សមាជិកនីមួយៗក្នុងក្រុមចម្រៀង aespa ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់នោះឡើយ ពីទេពកោសល្យ និង សមត្ថភាពសិល្បៈរបស់ពួកគេ។ ជាពិសេសទៅទៀតនោះ គឺរូបរាង ព្រមទាំងសម្រស់ដ៏ស្រស់ស្អាត សឹងតែគ្មានកន្លែងទាស់របស់ពួកគេនៅពេលដែលឡើងសម្ដែងម្ដងៗ។
ជាក់ស្ដែង កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ស្រីស្អាតរាងតូច Winter សមាជិកក្រុមចម្រៀង aespa បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និង សរសើរជាខ្លាំង ក្រោយនាងបានបង្ហោះរូបភាពដោយគ្មាន Filter ព្រមទាំងគ្មាន Make Up សូម្បីតែក្រែមលាបលើបបូរមាត់នាង។
ចង់ជ្រាបកាន់តែច្បាស់ រីករាយទស្សនារូបភាពស្រីស្រស់ Winter ខាងក្រោម៖