ភ្លេចៗ ពេជ្រ សោភា ឆ្នាំនេះអាយុចូលក្បាល ៤០ ឆ្នាំហើយ តែសម្រស់វិញនៅក្មេងខ្ញង់ដូច ២០ ឆ្នាំជាង
បើនិយាយពីតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ក្រៅពីមានសមត្ថភាពទេពកោសល្យខ្ពស់ក្នុងវិស័យចម្រៀង កន្លងមកតារាចម្រៀងស្រីរូបនេះតែងត្រូវបានមហាជនអ្នកគាំទ្រ លួចសរសើរពីភាពស្រស់ស្អាតរបស់នាងមិនដាច់ពីមាត់ ជាពិសេសស្ទីលតុបតែងខ្លួនរបស់អ្នកនាងទាំងស្លៀកពាក់បុរាណ ឬ សម័យសុទ្ធតែសមស្អាតទាក់ភ្នែកមហាជនជានិច្ច។
គិតមកដល់ពេលនេះ តារាចម្រៀង ពេជ្រ សោភា ឈានចូលវ័យ ៤០ ឆ្នាំហើយ ពោលគឺថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ត្រូវជាថ្ងៃខួបកំណើតគំរប់ខួប ៤០ ឆ្នាំរបស់នាង។ បើចាប់អារម្មណ៍ចំពោះរូបសម្រស់របស់អ្នកនាងវិញ ចូលវ័យ ៤០ ឆ្នាំហើយមែន ប៉ុន្តែឃើញថាមិនត្រឹមតែមិនផ្លាស់ប្ដូរជ្រេតាមវ័យនោះទេ ថែមទាំងកាន់តែស្រស់ស្អាតសាច់ឈាមស្រស់ថ្លាក្មេងខ្ញង់ឡើងពីមួយទៅមួយថ្ងៃដែលតែងឆក់បានការសរសើរពីមហាជនអ្នកគាំទ្រមិនដាច់នោះទេ។
យ៉ាងណាមិញ ក្នុងថ្ងៃកំណើតគំរប់ខួប ៤០ ឆ្នាំនេះដែរ ក៏ពុំទាន់ឃើញអ្នកនាងបង្ហាញពីកម្មពិធីអបអរថ្ងៃខួបនៅឡើយ ដោយគ្រាន់តែបង្ហោះរូបភាពធ្វើការអបអរធម្មតាដែលមហាជនកំពុងធ្វើការបញ្ចញមតិជូនពររូបនាងក្នុងថ្ងៃកំណើតនេះផងដែរ៕