ផ្ទុះប្រជាប្រិយភាពខ្លាំង! Influencer ជនជាតិកូរ៉េ Inzi និយាយភាសាខ្មែរយ៉ាងច្បាស់ គួរឱ្យស្រឡាញ់
មហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់ Influencer ជនជាតិកូរ៉េ កញ្ញា Inzi ដែលបានបង្ហាញវីដេអូជាច្រើនទាក់ចិត្តអ្នកទស្សនា ជាមួយភាពកំប្លុកកំប្លែង និង និយាយភាសាខ្មែរបានយ៉ាងល្អ។
ថ្មីៗនេះ មហាជនកាន់តែហាក់កាន់តែចាប់អារម្មណ៍ និង សរសើរទេពកោសល្យរបស់ Influencer ជនជាតិកូរ៉េ កញ្ញា Inzy យ៉ាងខ្លាំង ដែលរាល់វីដេអូនាងបានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនឈ្មោះថា «Inzi Darling កូរ៉េដើរលេង» និង ផេកនានានោះទេ គឺទទួលបានការចូលទស្សនាយ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណោះ Inzi ក៏ជា Influencer ជនជាតិកូរ៉េ អាចនិយាយភាសាខ្មែរបាន និង ក្តោបបានតំណែងជាអ្នកថតផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនជាច្រើន។
គួរឱ្យដឹងថា Influencer ជនជាតិកូរ៉េ កញ្ញ Inzi បានធ្លាប់ប្រាប់នៅក្នុងវីដេអូរបស់ខ្លួនថា នាងមករស់នៅឯប្រទេសកម្ពុជារយៈពេលប្រមាណ ៤ ឆ្នាំមកហើយ ហេតុនេះបានជា Inzi អាចនិយាយភាសាខ្មែរបានយ៉ាងល្អនោះ៕