មិននឹកស្មានសោះ! Engfa ប្រាប់ថាធ្លាប់មានអ្នកគាំទ្រម្នាក់គំរាមផ្តាច់ជីវិត ព្រោះមិនពេញចិត្តនឹងគូ Ship របស់នាង
Engfa Waraha លំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand International 2022 ពេលនេះកំពុងតែមានសន្ទុះការគាំទ្រ និង វាយលុកទីផ្សាសិល្បៈបានមិនចាញ់កំពូលតារាថៃផ្សេងៗឡើយ ពោលគឺចាប់តាំងពីប្រកួត MGI ចប់ នាងឡើងកូដខ្លាំងជាមួយនឹងគូ Ship របស់នាង Charlotte Austin តំណែង 5th runner up Miss Grand Thailand 2022។
ទន្ទឹមនឹងមានសមត្ថភាពស្ទើរតែគ្រប់ផ្នែកដែលបណ្តាលឱ្យ Engfa Waraha មានកេរ្តិ៍ឈ្មោះកាន់តែខ្លាំងនៅក្នុងប្រទេសថៃ និង បណ្តាប្រទេសមួយចំនួនហើយនោះ គឺនៅមានគូ Ship របស់នាងមួយទៀត ឈ្មោះ Charlotte Austin ដែលកំពុងតែលើកមុខមាត់ឱ្យនាងល្បីខ្លាំង ហើយជាមួយគ្នានោះក៏មានអ្នកគាំទ្រមិនតិចនោះទេ ដែលចង់ឃើញនាង និង Charlotte Austin មានទំនាក់ទំនងស្នេហាជាមួយគ្នា។
ទោះជាយ៉ាង ខណៈមហាជនចង់ឃើញគូ Ship មួយគូនេះមានទំនាក់ទំនងគ្នា ក្នុងនោះក៏មានអ្នកគាំទ្រម្នាក់បានសម្តែងក្តីមិនពេញចិត្តចំពោះគូ Ship មួយនេះ រហូតឈានដល់ការគំរាមសម្លាប់ដល់ Engfa Waraha ថែមទៀតផង។
បើតាមការទម្លាយពី Engfa Waraha បញ្ជាក់បន្ថែមថា ក្រោយអ្នកគាំទ្រម្នាក់បានគំរាមសម្លាប់នាងដោយបង្ហោះរូបភាពកាំភ្លើងហើយនោះ មានពេលមួយនាងបានជួបនឹងបុគ្គលនោះ នាងបានសួរនៅចំពោះមុខថា មានគំនុំអ្វីជាមួយនាង តែដំបូងបុគ្គលរូបនោះមិនទទួលស្តាប់ឡើយ ហើយនាងព្យាយាមនិយាយរហូតដល់បុគ្គលរូបនោះទន់ចិត្តទទួលស្តាប់ និង កែប្រែចិត្តដែលធ្លាប់តែគុំកួនស្អប់ ឥឡូវមកស្រឡាញ់វិញហើយ ថែមទាំងទិញបាច់ផ្កាឱ្យនាងទៀតផង៕