(វីដេអូ) មិត្តភាពពិត! ពេជ្រ វត្តីសារ៉ាវឌ្ឍី ពួយហោះពីខ្មែរទៅធ្វើរឿងភ្ញាក់ផ្អើលឱ្យ បេឡា ម្ចាស់មកុដ MGI 2022 ដល់ថៃ
ប្រិយមិត្តដែលស្រឡាញ់គាំទ្រវិស័យបវរកញ្ញា ក៏ដូចជាអ្នកគាំទ្រកម្មវិធីប្រកួតសម្រស់ Miss Grand International ប្រាកដជាបានជ្រាបខ្លះៗហើយពីទំនាក់ទំនងដ៏ល្អរវាងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង នាង Isamenin ឬហៅ Bella ដែលជាម្ចាស់កមុដ Miss Grand International 2022។
ដ្បិតថាមួយរយៈចុងក្រោយនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Bella មមាញឹកនឹងការងាររៀងៗខ្លួន ប៉ុន្ដែពួកគេទាំងពីរនៅតែទាក់ទងរាប់អានគ្នាយ៉ាងជិតដិតដូចបងប្អូន។ តួយ៉ាងនៅថ្ងៃ ២ មិថុនា ដែលជាថ្ងៃកំណើតរបស់ស្រីស្រស់ Bella ក៏គេឃើញ វត្តី បង្ហោះរូបភាព និង សារជូនពរមិត្តល្អប្រកបដោយក្ដីគោរពរាប់អាន។
មិនត្រឹមតែបង្ហោះសារជូនពរថ្ងៃកំណើតមិត្តល្អពីចម្ងាយទេ តែស្រីស្រស់ វត្តី បានហោះពីស្រុកខ្មែរទៅប្រទេសថៃដើម្បីពញ្ញាក់អារម្មណ៍ Bella ជាមួយនឹងនំខេក និង បាច់ផ្កាដ៏ស្រស់ស្អាត ធ្វើឱ្យ Bella រំភើបចិត្តមិនស្ទើរឡើយ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖