(វីដេអូ) អ្នកគាំទ្រហូរទឹកភ្នែកមិនដឹងខ្លួន ពេលមើល MV ពីជីវិតស្នេហ៍ដ៏កម្សត់របស់ Bird និង Tangmo
អស់រយៈពេលជាង ១ ឆ្នាំហើយ ដែលតារាស្រី Tangmo បានចាកឆ្ងាយទៅគ្មានថ្ងៃត្រឡប់ ដោយបន្សល់ទុកត្រឹមការចងចាំឱ្យមនុស្សជាទីស្រឡាញ់ជុំវិញខ្លួននោះ។ មនុស្សម្នាក់ដែលនៅតែមិនភ្លេច និង នឹករឭកដល់នាងខ្លាំងជាងគេជាទីបំផុតនោះគឺ Bird ព្រោះបើទោះបីជាមិត្តស្រីឃ្លាតឆ្ងាយទៅយូរប៉ុនណា តែ Bird តែងបង្ហោះសារនឹក និង យកបាច់ផ្កាទៅដាក់កន្លែងដែលនាងបានបាត់បង់ជីវិតស្ទើររាល់ថ្ងៃ។
ក្រោយ Tangmo បាត់បងជីវិត មានតែអ្នកនឹក អ្នករំឭកនោះ ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសម្នាក់បានតែងនិពន្ធចម្រៀងមួយបទទាក់ទងទៅនឹងជីវិតស្នេហ៍ដ៏កម្សត់របស់ Bird និង Tangmo ធ្វើឱ្យមហាជនស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក។
ក្នុងបទចម្រៀងមួយបទនោះមានចំណងជើងថា «Yesterday» ដែលមិនត្រឹមតែមានការតែងនិពន្ធឡើងរៀបរាប់រឿងស្នេហ៍របស់ Bird និង Tangmo នោះទេ តែក្នុងចម្រៀងមួយបទនេះ Bird ក៏ជាអ្នកសម្តែងផ្ទាល់ផងដែរ ដែលមើលហើយអាណិតទប់ទឹកភ្នែកមិនជាប់៕