(វីដេអូ) អ៊េមណាស់! ថុល សុភិទិ ទម្លាក់ចម្រៀងថ្មី «ស្រឡាញ់តែប្រុសបោក» ផ្ទុះល្បីខ្លាំង
បន្ទាប់ពី ថុល សុភិទិ អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានជាប់ក្នុងបេក្ខភាព Top4 មក លោកបានក្លាយជាតារាចម្រៀងផ្លូវការ និង បានចេញបទចម្រៀងល្បីល្បាញជាបន្ដបន្ទាប់នៅក្នុងផលិតកម្មហង្សមាស ដោយជាមួយគ្នានោះគេសង្កេតឃើញប្រជាប្រិយភាពរបស់លោកឡើងកាន់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្ដែង លោកបានបញ្ចេញបទចម្រៀង «មួយឆាវ» កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីមហាជនរហូតទទួលបានអ្នកចូលចុចមើលជាង ៨ លានដងក្នុងរយៈពេលត្រឹមជាង ១ ខែតែប៉ុណ្ណោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ លោក ថុល សុភិទិ ក៏បានទម្លាក់ចម្រៀងមួយបទទៀតមានចំណងជើងថា «ស្រឡាញ់តែប្រុសបោក» ជាបទចម្រៀងមានទំនុកភ្លេងបែបរាងញាក់បន្ដិច អត្ថន័យដៀលលាយឡំភាពកំប្លុកកំប្លែងទៅកាន់អ្នកដែលស្ម័គ្រចិត្តឱ្យគេចូលមកបោកចិត្ត ជាដើម ដែលធ្វើឱ្យអ្នកគាំទ្រស្ដាប់មកពីរោះមួយបែប៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖