(វីដេអូ) លីម តិចម៉េង ធ្លាប់ទម្លាយបែបនេះពីប្រវត្តិរបស់ចិញ្ចៀនត្បូងខ្មៅ ដែលគេល្បីថានាំសំណាង
ពិតណាស់ ខណៈពេលដែល អាយដលតូច លីម តិចម៉េង បានក្លាយជាម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី ៤ ភ្លាម ក៏ត្រូវបានមហាជនអ្នកគាំទ្រដែលតាមដានកម្មវិធីលំដាប់ពិភពលោកមួយនេះ ចាប់អារម្មណ៍ពីចិញ្ចៀនត្បូងខ្មៅពាក់លើដៃម្ចាស់ពានរូបនេះ ថាជាចិញ្ចៀននាំសំណាង ព្រោះមានភាពចៃដន្យខ្លាំងដែលបានឃើញម្ចាស់ពានរដូវកាលមុនៗពីររូបទៀត ក៏សុទ្ធតែពាក់ចិញ្ចៀនត្បូងខ្មៅនេះដូចគ្នា។
ដោយឡែក ថ្មីៗនេះ ស្របពេលកំពុងក្លាយជាតារាចម្រៀងអាជីពពន្លកថ្មីដ៏មានប្រជាប្រិយភាពខ្លាំង អាយដលតូច លីម តិចម៉េង ក៏បានទម្លាយពីចិញ្ចៀនត្បូងខ្មៅរបស់លោក បានឱ្យដឹងថាចិញ្ចៀនមួយនេះ លោកទទួលបានពីមនុស្សជាទីគោរពស្រឡាញ់របស់លោក គឺលោកយាយបង្កើតបានឱ្យរូបលោកតាំងពីមុនចែកឋាន។
នេះបើតាមរយៈវីដេអូបង្ហោះលើ TikTok របស់លោក ជា វណ្ណារិទ្ធ ដោយអាយដល លីម តិចម៉េង បានប្រាប់ទៀតថាចិញ្ចៀនមួយនេះ លោកយាយរបស់លោកបានឱ្យតាំងពីនៅក្មេង ដែលលោកបានពាក់ជាង ១០ ឆ្នាំហើយចាប់តាំងពីនៅរៀនសាលាបឋមឯណោះ៕