រៀបការបាន ៣ ឆ្នាំ Toon និង Koy រកបានទាយាទម្នាក់ទៀត ជាចំណងដៃស្នេហ៍ហើយ
កាលពីថ្មីៗនេះ តារាស្រី Koy Rachwinwong បានចេញមកប្រកាសដំណឹងល្អកូនទី ២ របស់ខ្លួនក្នុងថ្ងៃខួបកំណើត ៤៤ ឆ្នាំ របស់តារាចម្រៀងប្រុស Toon ដែលនាំឱ្យតារាប្រុសរូបនេះរំភើប សប្បាយរីករាយជាខ្លាំងព្រោះ ប្រពន្ធបាន Surprise ជាមួយនឹងកាដូពិសេស។
គ្រាន់តែតារាស្រី Koy បង្ហាញប្រដាប់តេស្តទឹកនោម ២ កាំភ្លាម តារាប្រុស Toon ស្រែកអរសប្បាយ លើកដៃសាទរដោយក្តីរីករាយ។ ងាកទៅមើលមហាជនវិញ ក្រោយ Koy ចេញមកប្រកាសដំណឹងល្អមានកូនទី ២ ហើយ ម្នាក់ៗបានចូលទៅបញ្ចេញមតិអបអរសាទរព្រោងព្រាត។
លើសពីនោះ មិនត្រឹមតែមហាជនធម្មតា និង មិត្តសិល្បករប៉ុណ្ណោះទេ ដែលចូលទៅបញ្ចេញមតិសាទរ សូម្បីតែលោក Pita បេក្ខភាពនាយករដ្ឋមន្ត្រីថៃទី ៣០ ដែលទទួលបានសំឡេងបោះឆ្នោតច្រើនជាងគេក៏បានសម្ដែងក្តីសាទរទៅកាន់តារាប្រុស Toon និង ភរិយាផងដែរដោយបានសរសេរថា ៖ «អបអរសាទរ»៕