សូលីកា កាចឆ្នាសឆ្នើមដាក់ នីកូ លើកតំបូងក្នុង ROAD 2THE STAR
លើកទី ១ នៅពេលឃើញ សូលីកា កាចឆ្នាសឆ្នើមឌឺដងដាក់ នីកូ ដែលធ្លាប់ជាដៃគូរផ្អែមល្ហែមជាមួយគ្នា សូម្បី សូលីកា ក៏ភ្ញាក់ផ្អើលខ្លួនឯង នៅពេលទទួលវិញ្ញាសាសម្ដែងពី ROAD 2THE STAR ។
ដោយសារសប្តាហ៍ទី ៦ នេះ ROAD 2THE STAR ឈានចូលដល់វិញ្ញាសាសម្តែង ក៏តម្រូវឱ្យ សូលីកា សម្តែងតួឈ្នានីសឆ្នាសឆ្នើម ដែលផ្ទុយស្រឡះពីអ្វីដែល សូលីកា ធ្លាប់សម្តែងពីមុនមក ទីបំផុតសូលីកា មិនធ្វើឱ្យខកបំណងនោះទេ ការសម្តែងរបស់ សូលីកា ដុតអារម្មណ៍ធ្វើឱ្យ នីកូ និង អ្នកនាង សឿ សុធារ៉ា ស្រក់ទឹកភ្នែកម៉ាត់ៗ។ គ្រប់គ្នានៅតែលាន់មាត់ថា សឿ សុធារ៉ា នៅតែខ្លាំង សម្តែងជាមួយបេក្ខជន ១៣ នាក់ សឿ សុធារ៉ា នៅតែសម្តែងបានយ៉ាងល្អ ដាក់អារម្មណ៍ ស្រក់ទឹកភ្នែកគ្រប់បេក្ខជន រីឯកញ្ញា ហ្វាហ្វា ក៏មិនធម្មតា សម្តែងបែបឈ្នានីស ឌឺដងយ៉ាងចាស់ដៃ ធ្វើឱ្យសាច់រឿង «វិមានវណ្ណៈ» កាន់តែល្អមើលជក់អារម្មណ៍។
តារាសម្តែងចូលតួបានយ៉ាងល្អដោយសារសាច់រឿងធ្ងន់ ពេលចូលសម្តែងភ្លាមតារាកិត្តិយសម្នាក់ៗដាក់មនោសញ្ចេតនាសម្តែងយ៉ាងអស្ចារ្យនៅចំពោះមុខបេក្ខជន រហូតធ្វើឱ្យបេក្ខជនស្រក់ទឹកភ្នែកគ្រប់ៗគ្នា បើសាច់រឿងខ្លាំងបែបនេះហើយ តើបេក្ខជនមកសម្តែងភ្លាមៗប្រកួតភ្លាមៗអាចធ្វើបានដែរឬទេ ព្រោះសូម្បីតារាកិត្តិយសក៏លាន់មាត់ថាពិបាកសម្តែងខ្លាំង គ្រាន់តែអានរឿងហើយឡើងព្រឺរោម ហេតុដូចនេះមានតែរង់ចាំទស្សនាការប្រកួតប្រជែងវិញ្ញាសាសម្តែងនៅថ្ងៃពុធសប្តាហ៍នេះ វេលាម៉ោង 7:00PM តាមរយៈហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star។
សូមចុច Link ដើម្បីទស្សនា teaser សម្រាប់សប្តាហ៍ទី 5 ៖