(វីដេអូ) គួរឱ្យស្រឡាញ់ណាស់! Paing Takhon និង Pichy ធ្វើឱ្យអ្នកគាំទ្រឃើញហើយញញឹមមិនដឹងខ្លួន
ថ្មីៗនេះ ក្រុមអ្នកគាំទ្ររបស់តារាសម្ដែងប្រុសរបស់មីយ៉ាន់ម៉ា Paing Takhon និង បរវកញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី ដែលក្រុមអ្នកគាំទ្ររបស់នាង និយមហៅថា Pichy នៅលើបណ្តាញសង្គម Tiktok កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានឃើញវីដេអូឃ្លីបខ្លីរបស់អ្នកទាំងពីរបង្ហោះចែករំលែក។
ចាប់អារម្មណ៍ឃើញថា នៅក្នុងវីដេអូដែលបានបង្ហោះនៅលើ Tiktok នេះ គឺបង្ហាញអំពីសកម្មភាពថតរបស់អ្នកទាំងពីរ ដោយពេលនោះ Pichy និង Paing Takhon បានឈរទន្ទឹមនិយាយជាមួយគ្នា ហើយ Pichy បានលូកទាញស្ករគ្រាប់ចេញពីមាត់ Paing បញ្ចេញកាយវិការយ៉ាងគួរឱ្យក្នាញ់ រហូតដល់អ្នកគាំទ្ររបស់អ្នកទាំងពីរបានឃើញវីដេអូខ្លីនេះហើយ ម្នាក់ៗស្រាប់តែញញឹមទាំងមិនដឹងខ្លួន និង អ្នកខ្លះទៀត ក៏បានសរសើរថា អ្នកទាំងពីរពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់៕