តារាស្រីសាច់ចាំ លី ម៉ារីណា ធ្វើខួបកំណើតអាយុ ៤២ ឆ្នាំ អញ្ជើញអ្នកសិល្បៈចូលរួមកកកុញ
តារាសម្ដែង លី ម៉ារីណា ត្រូវបានមហាជនអ្នកគាំទ្រដាក់រហស្សនាមជាតារាស្រីសាច់ចាំ ព្រោះថាទោះបីវ័យជ្រេយ៉ាងណា ក៏អ្នកនាងនៅតែរក្សាស្បែកសភ្លឺរលោងចែងចាំង មិនបណ្ដោយឱ្យចាស់ជ្រីវជ្រួញតាមអាយុឡើយ។
នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ អ្នកម៉ាក់កូន ១ លី ម៉ារីណា បានរៀបចំពិធីខួបកំណើតឆ្លងចូលអាយុ ៤២ ឆ្នាំនៅភោជនីយដ្ឋានមួយ ដោយអ្នកនាងបានអញ្ជើញសិល្បករ សិល្បការិនី តារាកំប្លែង អ្នកដឹកនាំរឿង និង មិត្តភក្ដិជិតស្និទ្ធជាច្រើន ទៅចូលរួមកម្មវិធីខួបកំណើតរបស់នាង។
ក្រៅពីវត្តមានរបស់តារាល្បីៗ តុបតែងខ្លួនស្រស់ស្អាតក្នុងពិធីជប់លៀងខួបកំណើតមួយនេះ តែបើក្រឡេកទៅមើលម្ចាស់ខួប គឺអ្នកនាង លី ម៉ារីណា ពិតជាលេចធ្លោសមជាម្ចាស់កម្មវិធី ជាមួយឈុតរ៉ូបស និង ខ្មៅ ចាំងឆ្លុះសាច់សខ្ចី មើលយ៉ាងណាក៏មិនជិនណាយ។ សូមទស្សនាទិដ្ឋភាពរបស់តារាល្បីៗខាងក្រោម ៖