(វីដេអូ) ផ្អើលទាំងយប់! វណ្ណដា បញ្ចេញបទចម្រៀងថ្មី «Hot Boy II» ជាមួយ MV ឡូយអស់ស្ទះ
ថ្មីៗនេះ កំពូលតារាចម្រៀងរ៉េប វណ្ណដា ធ្លាប់បានបង្ហើបថាខ្លួននឹងបញ្ចេញបទចម្រៀងថ្មីមួយទៀតរបស់ខ្លួនក្នុងពេលឆាប់ៗ ព្រមទាំងធ្លាប់បានបកស្រាយយ៉ាងពិសេសជូនអ្នកគាំទ្រមុនចេញជាផ្លូវការថែមទៀតផង។
ជាក់ស្ដែង កាលពីរាត្រីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ វណ្ណដា កាន់តែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈបានឃើញតារាចម្រៀងរូបនេះ បានបញ្ចេញបទចម្រៀងថ្មី ស្នាដៃថ្មីប្លែកមួយបទទៀត ដែលជាបទចម្រៀងបែបរ៉េប មានអត្ថន័យយ៉ាងចាក់ដោត អមជាមួយនឹង MV ក្នុងបទចម្រៀងឡូយខ្លាំង ធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់សោះ។
បទចម្រៀងថ្មីនេះដែរ មានចំណងជើងថា «ROCKSTAR ឬ Hot Boy II» ឃើញថាកំពុងតែឆក់បានចំណាប់អារម្មណ៍ និង សរសើរពីអ្នកគាំទ្រយ៉ាងខ្លាំងពីគុណភាពទាំងមូលនៃបទចម្រៀងមួយបទនេះ។
អ្វីដែលកាន់តែធ្វើឱ្យមហាជន សរសើរលោកទៅទៀតនោះ ពោលគឺ វណ្ណដា បានថត MV មួយបទនេះទាំងកំឡុងពេលដែលលោកកំពុងមានសុខភាពមិនល្អ ព្រមទាំងថតរហូតដល់ពាក់កណ្ដាលអធ្រាត្រថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖