តារាស្រី ៣ រូប ជោគជ័យខ្លាំងលើអាជីពក្រៅសិល្បៈ ក្លាយជាថៅកែហាងលក់គ្រឿងអលង្ការ
ជាការពិតណាស់ មហាជនបានឃើញមានតារាប្រុសស្រីជាច្រើន ក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើអាជីពសិល្បៈរួចហើយនោះ ម្នាក់ៗក៏បានស្វែងរកអាជីពរកស៊ីបន្ថែមទៀតទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។
ដោយឡែកងាកទៅមើល តារាស្រី ៣ រូប ខាងក្រោមនេះវិញ មានខ្លះកំពុងតែបន្តអាជីពសិល្បៈ និង ខ្លះបានបញ្ចប់ហើយក្តី តែអ្នកទាំង ៣ បានជ្រើសរើសមុខរបរដូចគ្នា បើកហាងលក់គ្រឿងអលង្ការ។
១. តារាចម្រៀង យក់ ឋិតរដ្ឋា
អ្នកនាង យក់ ឋិតរដ្ឋា បានបើកហាងលក់គ្រឿងអលង្ការយីហោរ «DN លក់គ្រឿងអលង្ការ» ឬ «រដ្ឋា លក់គ្រឿងអលង្ការ»។
២. តារាសម្តែង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា បានបើកហាងលក់គ្រឿងអលង្ការយីហោរ «អលង្ការ តូតា»។
៣. អតីតតារាសម្តែង លីឈី
ជំទាវ លីឈី បានបើកហាងលក់គ្រឿងអលង្ការពេជ្រយីហោ «ឈីវែលរី»៕