ផ្អើលពេញក្រុងនាំគ្នាមើល! Justin ដោះអាវយកចងចង្កេះ ចងនឹង-ក បង្អួតស្នាមសាក់ដើរតាមផ្លូវ
កាលពីពេលថ្មីៗនេះ តារាចម្រៀង Justin Bieber និង ភរិយា ត្រូវបានគេប្រទះឃើញដើរលេងតាមផ្លូវជាមួយមិត្តភក្តិប៉ុន្មាននាក់ទៀត យ៉ាងរីករាយ នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ស្របពេលអាកាសធាតុហាក់ក្ដៅ តារាចម្រៀង Justin ក៏បានធ្វើការដោះអាវរបស់លោកចេញ បញ្ចេញស្នាមសាក់យ៉ាងទាក់ទាញ ដោយយកអាវនោះមកចងព័ន្ធនឹង-ក រួមនឹងចង្កេះ បង្កើតបានជាស្ទីលថ្មីប្លែក ដើរតាមផ្លូវដូចជាម៉ូដែលដើរម៉ូដ ទាក់ភ្នែកអ្នកគាំទ្រ៕