ភ្ញាក់ផ្អើលខ្លាំង ពេលឃើញ ហង្ស ម៉ានីតា មុឺងមាត់ ហ្មត់ចត់ខ្លាំង ពេលក្លាយជាគណ:កម្មការ ROAD 2THE STAR ….
ពិតជាមិនធម្មតា សប្តាហ៍ទី៥ នេះ ROAD 2THE STAR ឈានចូលដល់វិញ្ញាសារបង្ហាញម៉ូដ ហើយចូលរួមបង្វឹកដោយ កញ្ញា ហង្ស ម៉ានីតា Miss universe Cambodia 2023 ម៉ានីតា បានបង្ហាញតិចនិចផ្ទាល់ខ្លួន និងបទពិសោធន៍ល្អៗជាច្រើន ហើយម៉ានីតា ពិតជាមុឺងម៉ាត់ ហ្មត់ចត់ខ្លាំងណាស់ សូម្បីគណ:កម្មការនិងបេក្ខជនក៏ភ្ញាក់ផ្អើលជាមួយ ម៉ានីតា ដែរ ។
ហេតុផលដែលម៉ានីតា ផ្តោតខ្លាំង លើការបង្វឹកបេក្ខជន ដោយសារតែរយ:ពេលបង្វឹកខ្លី ត្រឹមតែ ២ ម៉ោងតែប៉ុណ្ណោះ ហើយក៏ត្រូវអោយបេក្ខជនប្រកួតភ្លាមៗ ម៉ានីតា កាន់តែបារម្ភនៅពេលលឺថាបេក្ខជនដែលដាក់ពាក្សមកវិញ្ញាសារបង្ហាញម៉ូដមានតែ១នាក់តែប៉ុណ្ណោះ រីឯបេក្ខជន១៤នាក់ទៀតគឺ មិនធ្លាប់មានបទពិសោធន៍ដើរម៉ូដពីមុនមកទាល់តែសោះ សូម្បី ម៉ានីតា ខ្លួនឯងក៏គិតថារយៈពេលខ្លី បែបនេះមិនដឹងថាបេក្ខជនធ្វើល្អបានដល់កម្រិតណានោះទេ មានតែត្រៀមរង់ចាំទស្សនាការប្រកួតប្រជែង វិញ្ញាសារបង្ហាញម៉ូដ នៅថ្ងៃ ពុធ សប្តាហ៍នេះ វេលាម៉ោង 7:00PM តាមរយៈហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star
សូមចុច Link ដើម្បីទស្សនា teaser សម្រាប់សប្តាហ៍ទី5៖ …….LINK….