(វីដេអូ) មួយៗច្បាស់ៗ ស៊ីន យូប៊ីន ស្រាយមន្ទិលអ្នកគាំទ្រ ពេលដើរលើកម្រាលព្រំនៅបារាំង Cameraman ធ្វើព្រងើយៗដាក់នាង
មហាជនអ្នកគាំទ្រវិស័យសិល្បៈនៅកម្ពុជាជាច្រើន កំពុងមានមោទកភាពចំពោះតារាសម្ដែងស្រីដ៏ឆ្នើម ស៊ីន យូប៊ីន ដែលនាងមានឱកាសបានបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីលំដាប់អន្តរជាតិ «The76th annual cannes film festival» នៅទីក្រុងកាន ប្រទេសបារាំង។
ទន្ទឹមនឹងពាក្យលើកសរសើរទៅលើកញ្ញា ស៊ីន យូប៊ីន ចំពោះទេពកោសល្យច្រើនមុខអាចតំណាងកម្ពុជាដើរប្រដំប្រសងនឹងកំពូលតារាល្បីលើពិភពលោកបាននេះ ក៏មានទស្សនៈមួយចំនួនមើលឃើញចំពោះរូបភាពដែល យូប៊ីន ដើរលើកម្រាលព្រំនោះ មិនសូវមានអ្នកចាប់អារម្មណ៍ ចំណែក Cameraman ដែលតម្រៀបជួរគ្នាចាំថតតារាល្បីៗដើរលើកម្រាលព្រំនោះ ក៏ទម្លាក់កាមេរ៉ាចុះ ហាក់ដូចជាធ្វើព្រងើយៗចំពោះនាង។
ដើម្បីកុំឱ្យមហាជនមានមន្ទិលវែកញែកចំពោះប្រធានបទមួយនេះមិនចេះចប់ ថ្មីៗនេះ ស៊ីន យូប៊ីន បានបកស្រាយច្បាស់ៗថា ដោយសារកម្រាលព្រំវែង ដូច្នេះពេលដែលនាងចាប់ផ្ដើមដើរ គេបានថតរួចទៅហើយ ម្យ៉ាងនៅក្នុងកម្មវិធីនេះ មានតារាលំដាប់អន្តរជាតិច្រើន ដូចនេះពេលគេថតរូបយើងបានហើយ គេក៏ចាប់ផ្ដើមបែរទៅថតតារាផ្សេងទៀតដែលដើរមកជាបន្តបន្ទាប់។
មួយវិញទៀត រូបភាពរបស់នាងទាំងអស់ដែលយកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យអ្នកគាំទ្រមើលទាំងនោះ គឺសុទ្ធសឹងតែយកមកពីខាងកម្មវិធី ព្រោះថាខាងកម្មវិធីមិនអនុញ្ញាតឱ្យយើងយកកាមេរ៉ាទៅថតផ្ដេសផ្ដាសឡើយ។ សូមចុចទីនេះ ដើម្បីស្ដាប់ការបកស្រាយលម្អិតរបស់ ស៊ីន យូប៊ីន ៖