ក្រោយឃើញគុណម្ចាស់ សាន សុជា សឹករួច ឯម រៀម ចេញយោបល់ភ្លែតថា មិនយូទេលោកអង្គផ្សេងទៀតនឹងសឹកតាមដែរ
ពុទ្ធបរិស័ទជិតឆ្ងាយ ក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដែលតែងតែគោរពស្រឡាញ់ ត្រង់ត្រាប់ស្ដាប់នូវឱវាទម្ចាស់គ្រូ សាន សុជា បានបង្ហាញអារម្មណ៍សោកស្ដាយ ហើយអ្នកខ្លះក៏មិនអស់ចិត្តនូវដំណឹងម្ចាស់គ្រូសម្រេចចិត្តលាចាកសិក្ខាបទនៅប្រទេសអូស្ដ្រាលី កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ដំណើរលាចាកពីព្រះនាមជាព្រះសង្ឃ ត្រឡប់មកប្រើជីវិតជាគ្រហស្ថវិញរបស់ម្ចាស់គ្រូ សាន សុជា មិនត្រឹមតែធ្វើឱ្យមហាជន ពុទ្ធបរិស័ទមានការភ្ញាក់ផ្អើល និង សម្ដែងការសោកស្ដាយជាខ្លាំងនោះទេ ក្នុងនោះគេឃើញព្រះតេជគុណ ហាក់ សៀងហៃ ក៏បានសម្ដែងក្ដីសោកស្ដាយនូវការបាត់បង់បញ្ញាវន្តសង្ឃដ៏ឆ្នើមមួយព្រះអង្គដែរ។
ខណៈមហាជនពុទ្ធបរិស័ទជាច្រើនសម្ដែងការសោកស្ដាយនូវការសម្រេចចិត្តលាចាកសិក្ខាបទរបស់ម្ចាស់គ្រូ សាន សុជា ស្រាប់តែថ្មីៗនេះ គេឃើញបណ្ឌិតច្នៃម៉ូដ ឯម រៀម ដែលកន្លងមកផ្ទុះការរិះគន់ជាហូរហែ ក៏បានបញ្ចេញយោបល់ធ្វើឱ្យមានការវែកញែកជាថ្មីពីអ្នកលេងហ្វេសប៊ុក។
ក្នុងនោះ ឯម រៀម បានបង្ហោះរូបភាពរបស់ម្ចាស់គ្រូ សាន សុជា, ព្រះតេជគុណ ហាក់ សៀងហៃ និង ព្រះតេជគុណ គូ សុភាព នៅលើគណនីហ្វេសប៊ុក ហើយដាក់ Caption ថា ៖ «ព្រះអង្គ ជោគជ័យខាងអប់រំផ្លូវចិត្ត ហេតុអ្វីលាចាកសិក្ខាបទលឿន នៅអូស្ត្រាលី មិនយូទេលោកអង្គផ្សេងទៀតសឹកតាមដែរ…»៕