ខួបរៀបការ ១ ឆ្នាំ ចេន ប្រាប់រឿងមួយដែលប្រពន្ធធ្លាប់និយាយ លោកនឹងចង់ចាំដល់ថ្ងៃសូន្យ
ភ្លេចៗត្រចៀកមានរយៈពេល ១ ឆ្នាំហើយ ដែលតារាចម្រៀងប្រុសរូបសង្ហា ចេន បញ្ចប់ភាពនៅលីវ ហើយកាន់ដៃគូស្នេហ៍ចូលរោងការតាមប្រពៃណី ដែលកាលនោះគេចាំបានថា មានអ្នកគាំទ្រនារីៗជាច្រើន ត្រូវខកស្នេហ៍ព្រោះ Idol រៀបការប្រពន្ធ។
ងាកមកជីវិត ចេន ពេលផ្លាស់ប្ដូរមករួមរស់ជាមួយភរិយាក្នុងនាមជាប្ដីប្រពន្ធវិញ គេសង្កេតឃើញថារយៈពេល ១ ឆ្នាំមកនេះ ចេន មានសុភមង្គលខ្លាំងណាស់ ហើយឆាប់ៗខាងមុខនេះ លោក និង ភរិយាក៏ត្រៀមទទួលសមាជិកថ្មី ដែលជាតំណក់ឈាមដំបូងរបស់ពួកគេផងដែរ។
យ៉ាងណាមិញ នៅថ្ងៃខួបរៀបការគម្រប់ ១ ឆ្នាំ ចេន បានបង្ហោះរូបថតក្នុងថ្ងៃមង្គលការរបស់ពួកគេ ហើយនិយាយពាក្យសម្ដីយ៉ាងផ្អែមល្ហែមបំផុតចំពោះភរិយាបណ្ដូលចិត្ត ក្នុងនោះ ចេន ក៏ឆ្លៀតបង្ហើបសម្ដីមួយឃ្លារបស់ភរិយា ដែលលោកនឹងចងចាំដល់ថ្ងៃសូន្យថា ៖ «22/05/2023 នៅថ្ងៃដែលខ្ញុំដួលមនុស្សស្រីម្នាក់នេះនៅក្បែរខ្ញុំ លើកទឹកចិត្តខ្ញុំគ្រប់វិនាទី នាងចាត់ទុកខ្ញុំជាមេទ័ពគ្រប់ពេលវេលា នាងធ្លាប់និយាយពាក្យមួយម៉ាត់ដែលខ្ញុំនឹងចាំដល់ថ្ងៃសូន្យ «បងត្រូវចាំទុកថ្ងៃដែលបងឈឺគ្មានអ្នកណាមើលបងឡើយក្រៅពីខ្ញុំ» #Happyweddinganniversary លក្ខិណា»៕