ក្ដៅដូចបាយពុះ! លោក ហ្សូណូ ស្នើសុំឱ្យអ្នកនាង ចាន់ សុផានី បញ្ឈប់សកម្មភាពនិយាយបំពាន បើមិនដូច្នេះទេ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់
នៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយរយៈធំមកនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយអ្នកនាង ចាន់ សុផានី បានបង្ហោះសារសុំស្វែងរកយុត្តិធម៌មួយចំនួនពាក់ព័ន្ធនឹងរឿងជីវិតឯកជនរបស់អ្នកនាង និង អតីតស្វាមី លោក ហ្សូណូ។ យ៉ាងណាមិញ ក្រោយផ្ទុះរឿងរ៉ាវកើតឡើង លោក ហ្សូណូ ហាក់មិនតបតអ្វីទាំងអស់ ដោយស៊ូទ្រាំអត់ធ្មត់ និង រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ជាក់ស្ដែង នៅវេលាម៉ោង ៧ យប់ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ ស្រាប់តែគណនីហ្វេសប៊ុករបស់លោក ហ្សូណូ បានបង្ហោះឡើងនូវលិខិតបំភ្លឺពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់យ៉ាងលម្អិតឱ្យមហាជនបានឃើញយ៉ាងច្បាស់ កុំឱ្យមានការយល់ច្រឡំចំពោះលោកតទៅទៀតជុំវិញបញ្ហាដែលបានកើតឡើងរវាងលោក និង អតីតភរិយា។
នៅក្នុងលិខិតបំភ្លឺនោះ លោក ហ្សូណូ បានរៀបរាប់យ៉ាងក្បោះក្បាយថា ចំពោះរឿងរ៉ាវដែលអតីតភរិយារបស់លោកបានបង្ហោះលើបណ្ដាញសង្គមនាពេលកន្លងមកនោះ គឺជាការនិយាយបំផ្លើស ទំលាក់កំហុសមកកាន់លោក ព្រោះរយៈពេលជាង ១០ ឆ្នាំមកនេះ លោកតែងតែគិតគូរដល់កូនស្រីជាទីស្រឡាញ់របស់លោក។ មិនតែប៉ុណ្ណោះ លោក ហ្សូណូ ក៏បានឆ្លើយតបទៅកាន់មហាជននូវពាក្យយ៉ាងរំជួលចិត្តមួយឃ្លាបន្ថែមថា នៅក្នុងកន្លែងបញ្ចេញមតិ (Commnet) ដោយសរសេរថា ៖ «ខ្ញុំទ្រាំអស់ 10 ឆ្នាំ ព្រោះអាណិតក្មេងរក្សាកិត្តិយសកូន គ្មានឳពុកណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ»។
ដោយឡែក យោងតាមលិខិតបំភ្លឺនោះដដែល លោកក៏បានរៀបរាប់ និង ស្នើទៅកាន់អតីតភរិយារបស់លោក ឱ្យឈប់បន្ដសកម្មភាពបំពានទាំងនោះ បើមិនដូច្នោះទេ លោកនឹងប្រើប្រាស់សិទ្ធិការពារខ្លួន ដោយចាត់វិធានការតាមផ្លូវច្បាប់៕
ចង់ជ្រាបកាន់តែច្បាស់ សូមអានលិខិតបំភ្លឺលម្អិតខាងក្រោមនេះ៖