ក្ដៅគគុក! សុខចិត្តទ្រាំអស់ ១០ ឆ្នាំមកហើយ ពេលនេះលោក ហ្សូណូ បញ្ចេញការពិតគ្រប់យ៉ាងគ្មានសល់ទាក់ទងនឹងអតីតភរិយា
ថ្មីៗនេះ ទំព័រហ្វេសប៊ុកផេកកម្មវិធី «អ្នកជិតខាង» បានបង្ហាញឈុតវីដេអូពិសេសមួយ ក្នុងកិច្ចសម្ភាសជាមួយតារាចម្រៀងល្បីឈ្មោះ ហ្សូណូ ដែលលោកបានរំឭកពីរឿងរ៉ាវអតីតកាលរបស់លោក ជាមួយអតីតប្រពន្ធ ដោយមួយរយៈមកនេះ បានក្លាយជាប្រធានបទក្ដៅគគុក អ្នកមហាជនយកទៅជជែកវែកញែកពាសពេញ។
នៅក្នុងវីដេអូខ្លីនោះ លោក ហ្សូណូ ហាក់នៅតែមិនបានបង្ហាញអ្វីច្រើនទេពីរឿងរ៉ាវឯកជន ដែលមានស្នាមប្រេះឆានឹងអតីតភរិយា គឺអ្នកនាង ចាន់ សុផានី ប៉ុន្ដែយ៉ាងណា លោកក៏បានលើកឡើងថា ដ្បិតថាលោកមិនតបតនៅលើបណ្ដាញសង្គម ប៉ុន្ដែលោកបានតបតទៅតាមផ្លូវច្បាប់រួចរាល់ហើយ រង់ចាំឱ្យផ្លូវច្បាប់ចាត់ការតាមនីតិវិធីចុះ។
យ៉ាងណាមិញ នៅវេលាម៉ោង ៧ យប់ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ ស្រាប់តែគណនីហ្វេសប៊ុករបស់លោក ហ្សូណូ បានបង្ហោះឡើងនូវលិខិតបំភ្លឺពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់យ៉ាងលម្អិតឱ្យមហាជនបានឃើញយ៉ាងច្បាស់ កុំឱ្យមានការយល់ច្រឡំចំពោះលោកតទៅទៀត។ មិនតែប៉ុណ្ណោះ លោក ហ្សូណូ ក៏បានឆ្លើយតបទៅកាន់មហាជននូវពាក្យយ៉ាងរំជួលចិត្តមួយឃ្លាបន្ថែមថា៖ «ខ្ញុំទ្រាំអស់ 10 ឆ្នាំ ព្រោះអាណិតក្មេងរក្សាកិត្តិយសកូន គ្មានឳពុកណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ»។
ចង់ជ្រាបកាន់តែច្បាស់ សូមអានលិខិតបំភ្លឺលម្អិតខាងក្រោមនេះ៖