(វីដេអូ) ផ្អើលហ្វេន! វណ្ណដា ជិះម៉ូតូទៅលេងឪពុកនៅផ្សារលើ អ្នកគាំទ្រស្ទុះស្ទាមើលព្រាត
កំពូលតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ញ័របេះដូង ក្រោយឃើញតារាប្រុសរូបនេះ ជិះម៉ូតូធំ មានគេឌុបពីមុខ ទៅផ្សារលើ ខេត្តព្រះសីហនុ ដើម្បីទៅលេងឪពុកដែលប្រកបអាជីពកោសដូង នៅទីនោះ។
សកម្មភាពជិះម៉ូតូរបស់តារារ៉េប វណ្ណដា ត្រូវបានអ្នកគាំទ្រនាខេត្តព្រះសីហនុ នាំគ្នាថតបង្ហោះចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ដោយអ្នកគាំទ្រភាគច្រើន រំភើបត្រេកអរជាខ្លាំង ពេលខ្លាំងចរិតរួសរាយរាក់ទាក់របស់ វណ្ណដា ញញឹមញញែមដាក់អ្នកគាំទ្ររបស់ខ្លួនយ៉ាងគួរឱ្យស្រឡាញ់។
ភាពសាមញ្ញរបស់ម្ចាស់បទ «ព្រាននារី» រូបនេះ ត្រឹមតែធ្វើឱ្យអ្នកគាំទ្រពេញចិត្តកាន់តែខ្លាំងទេ ក៏រឹតតែធ្វើឱ្យមហាជនទូទៅ សរសើរលោកខ្លាំង ទោះក្លាយជាកំពូលតារាចម្រៀងល្បីមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី ក៏ធ្វើខ្លួនសាមញ្ញ ទៅលេងឪពុកនៅតូបកោសដូង រំឭកអនុស្សាវរីយ៍កាលមិនទាន់ចូលសិល្បៈ។