អ៊េមណាស់! ស្រីស្អាត Mint ត្រូវគូស្នេហ៍លុតជង្គង់សុំរៀបការនៅលើភ្នំភ្លើងកំពុងឆេះ ក្រោយទាក់ទងគ្នា ១០ ឆ្នាំ
មហាជនភាគច្រើនដែលនិយមតាមដានវីដេអូធ្វើដំណើរកម្សាន្តទៅតាមតំបន់ប្លែកៗ មុខជាបានស្គាល់ច្បាស់ Mint Kasantikul ម្ចាស់ផេក I Roam Alone ដែលជាអ្នកធ្វើវីដេអូដើរលេងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ ហើយនាងក៏ជាអ្នកផ្សងព្រេងដ៏គួរឱ្យស្ងើចសរសើរមួយរូបផងដែរ។
យ៉ាងណាមិញ ម្ចាស់ទំព័រ I Roam Alone រូបនេះ ពេលនេះលេងឯកាដូចឈ្មោះទៀត ដោយកាលពីថ្ងៃទី ១៨ ខែឧសភា កន្លងទៅនេះ Mint បានបង្ហោះរូបនៅក្នុងទំព័រខ្លួនដោយគូស្នេហ៍នាងបានលុតជង្គង់សុំរៀបការនៅមាត់ភ្នំភ្លើង ដែលមើលទៅប្លែកពីគូដទៃ។
Mint បានសរសេរសារថា ៖ «ថ្ងៃនេះ Joe បានលុតជង្គង់នៅពីមុខ Mint ដើម្បីសុំរៀបការ ហើយនិយាយថា ដំណើរជួបគ្នារបស់ពួកយើងគឺស្ថិតក្នុងស្ថានភាពដែលមិនទំនងបំផុត ប៉ុន្ដែគាត់មានអារម្មណ៍ថាល្អខ្លាំងបំផុតក្នុងជីវិត ដែលពួកយើងបានចាប់ផ្ដើមធ្វើវារួមគ្នា។ ពេលនេះសម្លឹងមើលទៅអនាគតវិញ មិនក៏ដោយដែលយើងធ្វើ ទីណាក៏ដោយដែលយើងទៅ គឺយើងទៅជាមួយគ្នា ធ្វើវាជាមួយគ្នា បងស្រឡាញ់អូន តើអូនព្រមរៀបការជាមួយបងទេ? ហើយខ្ញុំក៏បានឆ្លើយថា យល់ព្រមចាស»។
«ថ្ងៃនេះ ខ្ញុំចង់ចែករំលែកពីសេចក្ដីសុខរបស់ពួកយើងទាំង ២ ទៅកាន់មិត្តភក្ដិ បងប្អូន និង អ្នករាល់គ្នាដែលតាមដាន Page នេះទាំងអស់។ ពួកយើងបានលូតលាស់ធំធាត់ជាមួយគ្នាជាង ១០ ឆ្នាំ មានទាំងទឹកភ្នែក ស្នាមញញឹម ទុក្ខសោក ហើយក៏សុភមង្គល និង មេរៀនជីវិត។ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រ និង នៅជាមួយយើងរហូតមក មិនថាបន្ទាប់ពីនេះជីវិតពួកយើងទាំង ២ នឹងទៅជាយ៉ាងណា ធ្វើអ្វីបន្ដ ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាគឺទៅជាមួយពួកយើងបន្ដទៀតណា»៕