ផ្អែមល្ហែមណាស់! នាយ កៃដរ បង្ហោះសារមួយឃ្លា ការពារស្នេហារវាងលោក និង ខ្ញុង
ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះៗហើយ នូវរឿងរ៉ាវជាច្រើនបានកើតឡើងលើជីវិតគ្រួសាររបស់តារាកំប្លែង ខ្ញុង មិនថារឿងពាក់ព័ន្ធនឹងបំណុល ឬរឿងរកាំរកូសក្នុងជីវិតប្ដីប្រពន្ធទេ ប៉ុន្ដែរហូតមកដល់ពេលនេះ ខ្ញុង និង នាយ កៃដរ នៅតែចាប់ដៃគ្នា តស៊ូជម្នះឧបសគ្គជាមួយគ្នាមកដល់សព្វថ្ងៃ។
ពិតណាស់ ដូចគេនិយាយថា «ចានក្នុងរាវតែងប៉ះទង្គិច» ដូចជីវិតប្ដីប្រពន្ធតារាកំប្លែង ខ្ញុង ដ្បិតថាកន្លងមក ពួកគេធ្លាប់មានភាពរកាំរកូសនឹងគ្នារហូតដឹងឮដល់អ្នកលេងបណ្ដាញសង្គមក៏ពិតមែន តែប្ដីប្រពន្ធអ្នកទាំងពីរ នៅតែស្រឡាញ់មើលថែគ្នា ជាពិសេសថ្មីៗនេះ នាយ កៃដរ បានបង្ហាញក្ដីស្រឡាញ់ និង លើកឡើងប្រាប់អ្នកគាំទ្រច្បាស់ៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពីប្រពន្ធបណ្ដូលចិត្តយ៉ាងផ្អែមល្ហែម។
នាយ កៃដរ បានបង្ហោះរូបថតផ្អែមល្ហែមជាមួយ ខ្ញុង លើគណនីហ្វេសប៊ុក ព្រមទាំងដាក់ Caption គួរឱ្យចាប់អារម្មណ៍ថា ៖ «ផុសជាមួយប្រពន្ធខ្លះហើយមើលទៅ ព្រោះឥលូវមានគេញ៉ែគាត់ច្រើនណាស់ ទុកចិត្តមិនបានទេ។ ខ្លាចគេបេះបាត់ព្រោះប្រពន្ធស្អាតដែរ»៕