កាន់តែធំ កូនប្រុសស្រី ណាំ ប៊ុណ្ណារ័ត្ន មុខមាត់កាន់តែស្រស់ស្អាតសង្ហាមិនធម្មតា
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាជាង ៦ ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រុសរូបសង្ហាលោក ណាំ ប៊ុណ្ណារ័ត្ន បានបើកបង្ហាញពីចំណងអាពាហ៍ពិពាហ៍របស់លោកនឹងភរិយាជាសាធារណៈ។
ក្នុងនោះ ក្រោយពីសាងចំណងអាពាហ៍ពិពាហ៍ដោយស្ងប់ស្ងាត់ លោក ណាំ ប៊ុណ្ណារ័ត្ន ក៏ទទួលបានចំណងដៃកូនប្រុសស្រីយ៉ាងស្រស់ស្អាតចំនួន ២ នាក់ ហើយដែរ។
យ៉ាងណាមិញ បើក្រឡេកទៅមើលកូនៗរបស់តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និង ភរិយា ជាពិសេសកូនប្រុសច្បងពិតជាមានមុខមាត់កាត់មកតារាចម្រៀងប្រុសរូបនេះខ្លាំងណាស់ មិនថាទម្រង់មុខ ច្រមុះ ឬមាត់នោះទេ។
ដោយសារតែតំណក់ឈាមមួយនេះ មានមុខមាត់កាត់មករកឪពុកខ្លាំងពេក ជារឿយសឹងតែគ្រប់ពេលដែល ណាំ ប៊ុណ្ណារ័ត្ន បង្ហោះរូបថតកូនៗនៅលើបណ្ដាញសង្គមម្ដង ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា កូនមុខដូចឪពុកខ្លាំងប្រៀបដូចពុម្ពតែមួយ។
តួយ៉ាង អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ថ្មីៗនេះ លោក ណាំ ប៉ុណ្ណារ័ត្ន ក៏បានបង្ហោះរូបភាពពីកូនប្រុសស្រីទាំង ២ រូប ដែលឃើញថាពួកគេកាន់តែធំ មានមុខមាត់កាន់តែស្រស់ស្អាតៗសង្ហា និង ក្រមិចក្រមើមគួរឱ្យស្រឡាញ់ខ្លាំង៕