(វីដេអូ) មួយជាតិការម្ដង! Mark និង Kim លេងឈុតធំ អញ្ជើញធៀប ហើយមានកាដូដាក់វត្ថុពិសេសជាច្រើនឱ្យភ្ញៀវទៀត
មង្គលការរបស់កំពូលតារាប្រុសស្រីជួរមុខថៃ Mark Prin និង Kimberly ជាពេលវេលាមួយដែលអ្នកគាំទ្រជាច្រើនកំពុងអន្ទះសាចង់ឱ្យមកដល់ឆាប់ៗ ខណៈកន្លងមក អនាគតកូនកំលោះកូនក្រមុំមួយគូនេះ ធ្លាប់បានប្រកាសថា មង្គលការពួកគេនឹងរៀបចំ ២ លើក ដោយរៀបចំនៅក្នុងប្រទេសអ៊ីតាលី នៅខែកញ្ញា ថ្ងៃ ១៤ ឆ្នាំ ២០២៣ ហើយនឹងរៀបចំម្តងទៀតនៅក្នុងប្រទេសថៃ គឺអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣។
យ៉ាងណាមិញ ក្រោយចេញមុខបង្ហើបថ្ងៃពិសេសមិនបានប៉ុន្មាន ពេលនេះគូស្នេហ៍មួយគូនេះបានបោះធៀបការ និង បញ្ជាក់ថ្ងៃច្បាស់ៗប្រាប់ដល់អ្នកគាំទ្រហើយ ក្រោយលាក់ទុកចាំ Surprise អស់រយៈពេលជាយូរខែមក។
ពិតណាស់ ថ្ងៃចូលរោងការរបស់អ្នកទាំងពីរនឹងរៀបចំឡើង នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ក្នុងប្រទេសអ៊ីតាលី។ អ្វីដែលកាន់តែពិសេស ខណៈថ្ងៃសំខាន់ខិតជិតចូលមកដល់ គូស្នេហ៍មួយគូនេះបង្ហាញធៀបការដែលខ្លួនបានត្រៀមសម្រាប់ហៅភ្ញៀវច្បាស់ៗ ពិតស្រស់ស្អាតណាស់ ដោយមានលក្ខណៈពិសេសៗជាច្រើនមិនធ្លាប់ឃើញ ហើយសម្រាប់ភ្ញៀវដែល Mark Kim អញ្ជើញទៅអ៊ីតាលី សុទ្ធសឹងតែជាមនុស្សពិសេសជិតដិតរបស់ពួកគេ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖