(វីដេអូ) អីយ៉ូយ! ប្រុសស្អាត អេឡិច ចាន់ត្រា និង ពិធីការិនី ពេជ្រ សិរីរ័ត្ន ស្និទ្ធគ្នាខ្លាំងដល់ថ្នាក់ឱ្យអ្នកគាំទ្រភាំងអស់
វីដេអូខ្លីមួយបង្ហាញពីការរាប់អានយ៉ាងជិតដិតរវាងសិល្បករ សិល្បការិនីកម្ពុជាជាច្រើនដួង កំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម Tiktok នាំគ្នាចែករំលែកតៗគ្នាព្រោងព្រាត។
ចំណុចសំខាន់ដែលធ្វើឱ្យវីដេអូខ្លីនោះ ផ្ទុះការចែករំលែកឥតឈប់ ក្រោយគេឃើញសកម្មភាពពិធីការិនី ពេជ្រ សិរីរ័ត្ន និង លោក អេឡិច ចាន់ត្រា ហាក់ស្និទ្ធស្នាលគ្នាខ្លាំងបំផុត ប្រៀបដូចគូស្នេហ៍មួយគូអ៊ីចឹង ដោយគេឃើញអ្នកទាំងពីរថើបមាត់គ្នាយ៉ាងផ្អែមល្ហែម ធ្វើឱ្យអ្នកគាំទ្រឃើញហើយស្រឡាំងកាំងអស់។
នៅក្នុងវីដេអូដដែលនោះ គេក៏ឃើញវត្តមានពិធីការិនី ជីជី ដែលគេស្គាល់ជាប្អូនស្រីបង្កើតរបស់អ្នកនាង ពេជ្រ សិរីរ័ត្ន ក៏នៅទីនោះដែរ ដោយពួកគេបានងាកទៅថើបថ្ពាល់គ្នាបន្តៗគ្នា តែក្នុងនោះមានតែ អេឡិច ចាន់ត្រា និង អ្នកនាង ពេជ្រ សិរីរ័ត្ន ទេដែលស្និទ្ធខ្លាំងដល់ថ្នាក់ថើបមាត់គ្នា ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗសរសើរពីមិត្តភក្ដិពួកគេជាខ្លាំង។
លើសពីនេះ កាលពីប៉ុន្មានថ្ងៃមុន គេក៏ឃើញលោក អេឡិច ចាន់ត្រា និង អ្នកនាង ពេជ្រ សិរីរ័ត្ន ព្រមទាំងក្រុមមិត្តភក្ដិប៉ុន្មាននាក់ទៀត ទៅដើរលេងនៅក្រុងព្រះសីហនុ ថែមទាំងបង្ហោះរូបថតជាមួយគ្នាយ៉ាងរ៉ូមែនទិកទៀតផង។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖