(វីដេអូ) គួរឱ្យសរសើរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជួបអាយដលតូច លីម តិចម៉េង សុខចិត្តដោះស្បែកជើងថតរូប ដើម្បីឱ្យសមស្អាត
បើនិយាយពីតារាប្រុសស្រីដ៏មានប្រជាប្រិយភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី និង លីម តិចម៉េង សុទ្ធសឹងតែជាអាយដលសំណព្វចិត្តយុវវ័យដែលកំពុងពេញនិយមខ្លាំងជាមួយនឹងសមត្ថភាពទេពកោសល្យរៀងៗខ្លួនរបស់ពួកគេ។
ដោយឡែក ថ្មីៗនេះ តារាប្រុសស្រីទាំងពីររូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញវីដេអូមួយរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញពីសកម្មភាពរបស់នាង និង អាយដលតូច លីម តិចម៉េង ជួបគ្នាលើកដំបូងថតរូបជាមួយគ្នាបង្ហាញការគោរពស្រឡាញ់គាំទ្រគ្នា។
អ្វីដែលចាប់អារម្មណ៍ខ្លាំង ខណៈអាយដលទាំងពីររូបនេះ ថតរូបជាមួយគ្នា ក៏បានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី សុខចិត្តដោះស្បែកជើងព្រោះនាងខ្ពស់ជាង លោក លីម តិចម៉េង ដើម្បីបានថតឱ្យសមស្អាតនឹងគ្នា។ លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទាំងសរសេរភ្ជាប់ជាមួយវីដេអូបែបលេងសើចយ៉ាងផ្អែមទៅកាន់អាយដលតូច លីម តិចម៉េង ថា ៖ «ដើម្បីបងម៉េងអូនតីព្រមធ្វើគ្រប់យ៉ាង»។
វីដេអូខ្លីនៃសកម្មភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង លីម តិចម៉េង ជួបគ្នានេះដែរ ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និង បញ្ចេញមតិបង្ហាញចិត្តរំភើបចំពោះវត្តមានរបស់អាយដលទាំងពីរជួបគ្នាផងដែរ៕
សូមចូលទស្សនាវីដេអូខាងក្រោម៖