អស់ទាស់! សុទ្ធតែកំពូលតារាកូរ៉េល្បី ៩ ដួង ចូលរួមកម្មវិធី Calvin Klein Capsule Collection ក្នុងនោះក៏មាន ស៊ីន យូប៊ីន
កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ នេះ Jennie សមាជិកក្រុម BLACKPINK ជាទូតសុច្ឆន្ទៈសកលរបស់ប្រេន Calvin Klein បានរៀបចំកម្មវិធីសម្ពោធខូលិកស្សិនថ្មីរបស់ CK Capsule Collection របស់នាងនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយមានការចូលរួមពីសំណាក់កំពូលតារាល្បីៗជាច្រើនដួងក្នុងវិស័យកម្សាន្តកូរ៉េ។
លើសពីនេះទៅទៀតនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រក្នុងប្រទេសកម្ពុជា កាន់តែរំភើបជាងនេះទៅទៀតនោះគឺក្នុងកម្មវិធីមួយនេះ ក៏ឃើញមានកំពូលតារាសម្ដែងស្រីឆ្នើមរបស់កម្ពុជា កញ្ញា ស៊ីន យូប៊ីន លេចមុខក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាតារាល្បីៗក្នុងវិស័យកម្សាន្តកូរ៉េ ៩ រូប ដែលបានទៅដល់ផ្ទាល់នៃការសម្ពោធខូលិកស្សិនថ្មីរបស់ CK ដែលសហការណ៍ជាមួយនឹង Jennie ៖
១. Jungkook សមាជិកក្រុម BTS
២. តារាសម្ដែង Hwang In Youp
៣. បងប្អូនភ្លោះ Kwon ឬ Kwon Twin
៤. Kazuha សមាជិកក្រុម LE SSERAFIM
៥. តារាសម្ដែង Lee Hyori
៦. Rowoon សមាជិកក្រុម SF9
៧. តារាសម្ដែង Kim Gun Woo
៨. តារាសម្ដែង Cha Joo Young
៩. តារាសម្ដែង Shin Ye Eun