(វីដេអូ) លើកដំបូងហើយ! សុខ ពិសី ចេញ MV មានសាច់រឿងបែប GL ទាក់ទាញមិនធម្មតា
ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុខ ពិសី កំពុងចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញកញ្ញាបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយសម្រាប់អ្នកគាំទ្ររបស់នាង ដែលមានចំណងជើងថា «ឱ្យពួកខ្ញុំស្រឡាញ់គ្នាទៅ»។
អ្វីដែលកំពុងធ្វើឱ្យអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្នាដៃថ្មីរបស់តារាចម្រៀងរូបនេះ ដែលបទចម្រៀងស្នាដៃថ្មីនេះហាក់ប្លែកអារម្មណ៍ខ្លាំង ព្រោះតែជាប្រភេទ MV សាច់រឿង GL ស្រីស្រឡាញ់ស្រីដូចគ្នា។ បទនេះដែរ កញ្ញា សុខ ពិសី ក៏បានបញ្ជាក់ប្រាប់ថាជាស្នាដៃថ្មីបង្ហាញការគាំទ្រលើកទឹកចិត្ត និង ជូនពរចំពោះអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ដោយកញ្ញា បានសរសេរថា ៖ «កុំរើសអើងការស្រលាញ់ភេទដូចគ្នា នាងខ្ញុំសូមជូនពរអ្នកស្រលាញ់ភេទដូចគ្នាមានក្តីសុខក្នុងជីវិតគូ»។
វីដេអូ MV ថ្មីរបស់តារាចម្រៀង សុខ ពិសី ចេញជាផ្លូវការភ្លាម កំពុងផ្ទុះចាប់អារម្មណ៍ និង ចែករំលែកខ្លាំងពីអ្នកគាំទ្រ ដែលហាក់បង្ហាញពីការគាំទ្រខ្លាំងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖