ភ្ញាក់ផ្អើល! Kim Ji Hye ទម្លាយរឿងប្តីលួចដកលុយរបស់នាងចាយដូចព្យុះ ឈ្លោះគ្នាប៊ិះដល់ថ្នាក់លែងលះ
កាលពីពេលថ្មីៗនេះ អតីតសមាជិកក្រុម CATS តារាស្រី Kim Ji Hye បានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធី «Dongchimi» ដោយបានិយាយរឿងដ៏គួរឱ្យភ្ញាក់ផ្អើលអំពីប្តីរបស់នាង គឺលោក Choi Sung Wook ថា តារាប្រុសរូបនេះមិនបានរកលុយទេ ហើយថែមទាំងមករស់នៅកេងកម្លាំងប្រពន្ធទៀត។
កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ តារាស្រី Kim បាននិយាយអំពីចំណងអាពាហ៍ពិពាហ៍របស់នាងមកដល់ពេលបច្ចុប្បន្ននេះ ហើយតារាស្រីរូបនេះបានចែករំលែកថា មានពេលមួយដែលប្តីរបស់នាង បានចំណាយលុយច្រើនឥតប្រយោជន៍ ដោយដកលុយរបស់នាងយកទៅចាយលើរឿងផ្ទាល់ខ្លួន ហើយរឿងមួយនេះបានធ្វើឱ្យពួកគេឈ្លោះប្រកែកគ្នាអស់ច្រើនដងស្ទើរតែឈានដល់ការលែងលះគ្នា។
ទោះជាយ៉ាងណា ចំណងអាពាហ៍ពិពាហ៍របស់ពួកគេមិនត្រូវបានបែកបាក់នោះទេ ដោយអតីតសមាជិកក្រុម CATS រូបនេះ បានលើកលែងទោសដល់ប្តីរបស់នាង ហើយអ្នកទាំងពីរបានសម្រេចចិត្តផ្លាស់ប្តូរកន្លែងរស់នៅថ្មី ដើម្បីបំភ្លេចបញ្ហាកើតឡើងពីមុន ដោយទៅរស់នៅចាប់ផ្តើមជីវិតគូថ្មីនៅទឹកដីកោះ Jeju ដើម្បីធ្វើឱ្យផ្លូវចិត្តរបស់អ្នកទាំងពីរកាន់តែមានសន្តិភាព និង សុភមង្គល៕