សរសើរទឹកចិត្តណាស់! ជំទាវ ចន ច័ន្ទលក្ខិណា សុខចិត្តផ្អាកព្យាបាលសុខភាពមួយរយ: ដើម្បីជួយលើការងារព្រឹត្តិការណ៍ស៊ីហ្គេម
បើទោះជាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានរំលងផុតទៅជាច្រើនថ្ងៃហើយក្តី តែភាពអស្ចារ្យនៃផ្ទាំងទស្សនីយភាព និង ដំណើរការរៀបចំជាច្រើននៅតែត្រូវបានលើកជាប្រធានបទយកមកស្ញប់ស្ញែងយ៉ាងខ្លាំង មិនថាតែព័ត៌មានក្នុងប្រទេស និង ក្រៅប្រទេសនោះទេ។ លើសពីនោះ គឺការកោតសរសើរនៃប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ព្រមទាំងការលះបង់របស់សិល្បៈករ សិល្បការិនី បងប្អូននាយទាហាន និង អ្នកស្ម័គ្រចិត្តជាច្រើនរូបទៀតផងនោះ។
ជាការពិត ក្នុងការចូលរួមចំណែកប្រឹងប្រែងធ្វើឱ្យផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃព្រឹត្តិការណ៍បើកស៊ីហ្គេម ២០២៣ កន្លងទៅនេះ ជំទាវ ចន ច័ន្ទលក្ខិណា ក៏ជាបុគ្គលដ៏សំខាន់មួយរូបដែរនៃសរសៃឈាមធ្វើឱ្យពិធីនោះមានភាពអស្ចារ្យ។ ក្នុងនោះ ជំទាវ ចន ច័ន្ទលក្ខិណា មិនត្រឹមតែមានតួនាទីក្នុងការសម្តែងតែម្យ៉ាងនោះទេ តែប្រធានសមាគមន៍សិល្បករកម្ពុជារូបនេះ ក៏ជាអ្នកសម្របសម្រួល និង រៀបចំចាត់ចែងជាច្រើនដែរ ហើយភារកិច្ចទំនួលខុសត្រូវជាច្រើននេះ បានធ្វើឱ្យមហាជន ក្រុមការងារ និង សិល្បករ សិល្បការិនីបានសរសើរពីការលះបង់ជំទាវ ចន ច័ន្ទលក្ខិណា។
ដោយឡែកនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ នេះ ជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះសារមួយឃ្លា បង្ហាញពីអាការសុខភាពខ្លះរបស់ខ្លួន ដោយក្នុងពេលហាត់សម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជំទាវ ចន ច័ន្ទលក្ខិណា បានផ្អាកការមើលថែសុខភាពមួយរយៈដើម្បីប្រទេសជាតិ។ ក្នុងនោះ ជំទាវ ចន ច័ន្ទលក្ខិណា បានលម្អិតថា៖ «ចប់ការងារហើយ ដល់ពេលចូលពេទ្យថែសុខភាពវិញហើយ! កុំឆ្ងល់ថាហេតុអ្វីខ្ញុំធាត់ ឬ ឡើងគីឡូ? ការពិត គឺហើម! ហើមដោយសារថ្នាំ ដើម្បីកម្មវិធីនេះ និង ដើម្បីតម្លៃនៃការតស៊ូប្រឹងប្រែងរបស់ខ្លួនឯងក្នុងវិស័យសិល្បៈជិត ៣០ ឆ្នាំមកនេះ គឺ ខ្ញុំសុខចិត្តផ្អាកការព្យាបាលមួយរយៈ តែសូមលាក់សិនចាំជាចាំប្រាប់»៕
រូបភាព៖ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមកម្ពុជា ២០២៣