Mint ក្តៅឆួលបោះសម្តីផាំងៗទៅអ្នករិះគន់ Aff ពេលឃើញនាងទៅផ្ទះអតីតស្វាមី ចំពេលមានព័ត៌មានបែកពី Matt
ថ្មីៗនេះ ព័ត៌មានតារាស្រី Matt បានប្រកាសបែកគូស្នេហ៍ Songkarn បានធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតកើតមានរឿងដ្រាម៉ាជាច្រើនបានលេចឡើងជុំវិញការបែកគ្នានេះ។
ដោយឡែក ទន្ទឹមនឹងមហាជនកំពុងតែចាប់អារម្មណ៍រឿង Matt និង Songkarn បែកគ្នា ស្រាប់តែថ្មីៗនេះ បែរជាផ្ទុះរឿងរិះគន់មួយទៅលើ Aff Tasaorn ដែលជាអតីតភរិយា Songkarn ដោយគ្រាន់តែឃើញនាងលេចមុខរួមតុអាហារជាមួយគ្រួសារ Songkarn នោះ។
អ្នកគាំទ្ររូបនោះ បានបោះសម្តីទៅកាន់ Aff Tasaorn ថា ៖ «ប្រញាប់ឆ្លៀតឱកាសបង្ហាញខ្លួនពេកទេដឹង គេទើបតែប្រកាសបែកគ្នាសោះ នេះគេហៅវាយបែបឈាមត្រជាក់ណ៎ា Aff»។
យ៉ាងណាមិញ ក្រោយអ្នកគាំទ្ររូបនោះបោះសម្តីទៅកាន់ Aff Tasaorn មិនបានប៉ុន្មាន ស្រាប់តែតារាស្រី Mint ដែលត្រូវជាអតីតប្អូនថ្លៃ និង ជាមិត្តរបស់ Matt បានចេញមុខឆ្លើយតបយ៉ាងដូច្នេះថា ៖ «ការដែល Aff Tasaorn បង្ហាញខ្លួនរួមតុអាហារជុំគ្រួសារអតីតស្វាមីនៅថ្ងៃនោះ ដោយសារតែខាងសាច់ញាតិមកពីក្រៅប្រទេសចង់ជួប Aff និង កូនស្រី ទើបហៅមកអង្គុយលេងញុំាអាហារជាមួយគ្នាធម្មតា គ្មានអ្វីចម្លែកនោះទេ ហើយក៏មិនគួរមានរឿងរិះគន់នេះឡើងដែរ»៕